នគរបាលធ្វើការដុតបំផ្លាញផលិតផលទំនិញខុសច្បាប់ជាង៥០តោន ក្រោយការបង្ក្រាបបាន

2023/10/25 05:51:49 pm        228

ភ្នំពេញ៖ ផលិតផលទំនិញខុសច្បាប់ជាង៥០តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ សហការគ្នា ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ កាលពីពេលកន្លងមក ក្នុងករណីចំនួន១០ ត្រូវបានធ្វើពិធីដុតបំផ្លាញចោល នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងទីលានចាក់សំរាម ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ពិធីដុតបំផ្លាញខាងលើនេះ ធ្វើឡើងក្រោមវត្ដមានឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ​ តំណាងឯកឧត្តមអគ្គស្នងការ និងដោយមានការចូលរួមពី​លោកប្រធាននាយកដ្ឋាន ​មន្ត្រីកាំកុងត្រូល ​ស្ថាប័ន្ថតំណាងអយ្យការ​ មន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាពលរដ្ឋជាច្រើនទៀតផងដែរ ។

ឯកឧត្តម មួង សុធា មានប្រសាសន៍ឱ្យដឹងថា ផលិតផលដែលដុតបំផ្លាញចោលនៅព្រឹកនេះ រួមមាន ៖ ទំនិញនិងផលិតផល ក្លែងក្លាយ, ផលិតផល​នាំចូលគ្មានច្បាប់​អនុញ្ញាត, ផលិតផលគ្រឿង​សំអាងលាយ​សារធាតុ ​គីមីខុសច្បាប់ ,ឱសថហួស​កាលបរិច្ឆេទ​ប្រើប្រាស់,ចំណីអាហារ និងសាច់ខូចគុណភាព ព្រម ទាំងសារធាតុគីមីខុសច្បាប់ជាដើម ។ ដែលកន្លងទៅ នគរបាលធ្លាប់បានធ្វើការដុតបំផ្លាញចោលចំនួន ៣៧លើក រួចមកហើយដែរ ។

ឯកឧត្តម ​បានបន្តថា ពិធីដុតបំផ្លាញចោលនាថ្ងៃនេះ ​គឺជាសក្ខីភាពមួយ ដែលស្តែងពីការខិតខំ​ប្រឹងប្រែងរបស់មន្រ្តីជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ​សហការជាមួយ អង្គភាព ​ស្ថាប័នជំនាញពាក់ព័ន្ធ​ អាជ្ញាធរមូលដ្ឋាន ​រួមជាមួយវិស័យឯកជន ក្រោមការចង្អុលបង្ហាញ​ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ​និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្របតាមផែនការយុទ្ឋសាស្ត្ររបស់​នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ។

ក្នុងនោះដែរឯកឧត្តមក៏បានបន្ថែមថា ជាកិច្ចការបន្ត នាយកដ្ឋាននគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាននិងកំពុងបន្តខិតខំអនុវត្តតាមតួនាទី​ ភារៈកិច្ច ​និងដាក់ចេញនូវទិសដៅការងាររបស់​ខ្លួនស្រម​តាមផនការ ​យុទ្ធសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ​ជាពិសេសបន្តចូលរួម​សហការ​ជាមួយសមត្ថ ​កិច្ចជំនាញពាក់ព័ន្ធ ​និងអាជ្ញាធរ​មូលដ្ឋាន​បង្ក្រាប​នូវរាល់​បទល្មើស​សេដ្ឋកិច្ច​ប៉ះពាល់​ដល់ខឿន សន្តិសុខសេដ្ឋកិច្ចជាតិ ​បទល្មើសគេចពន្ធ​បទល្មើសនាំទំនិញ និង​ផលិតផល​ក្លែងក្លាយ​ ហួសកាល​បរិច្ឆេទ​ប្រើប្រាស់,ចំណី​អាហារ​ខូចគុណភាព និង​មាន​សារធាតុគីមី​ធ្វើឲ្យ​ប៉ះពាល់ ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើង ៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm