សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារ (២៤ តុលា) បានជ្រើសរើសលោក Tom Emmer ជាបេក្ខភាពរបស់ពួកគេសម្រាប់ជាប្រធានសភាថ្មី ប៉ុន្តែនៅតែមានការលំបាកក្នុងការបង្រួបបង្រួមគ្នា និងទទួលបានសំឡេងឆ្នោតគ្រប់គ្រាន់ ដើម្បីធានាថាលោក Emmer អាចយកបានតំណែងនោះ និងបំពេញចន្លោះប្រហោងនៃភាពជាអ្នកដឹកនាំ ដែលបានធ្វើឱ្យសភាមិនមានមេដឹកនាំអស់រយៈពេល ៣សប្តាហ៍មក។

សមាជិកសភាជាច្រើនរូបបាននិយាយថា លោក Emmer ដែលបច្ចុប្បន្នកាន់តំណែងជាតំណាងរាស្រ្តលេខ៣ ក្នុងសភា ទទួលបានការតែងតាំងដោយយកឈ្នះលើលោកតំណាងរាស្រ្ត Mike Johnson ដោយសំឡេងគាំទ្រ ១១៧សំឡេង ទល់នឹង ៩៧សំឡេង ក្នុងការបោះឆ្នោតជុំទីប្រាំ។

នៅក្នុងការបោះឆ្នោតដែលខ្លួនមិនមានការជំទាស់ បណ្ដាសមាជិកសភាបាននិយាយថា លោក Emmer នៅតែបាត់បង់ការគាំទ្រចំនួន ២០សំឡេង សម្រាប់បង្រ្គប់ចំនួន ២១៧សំឡេងដែលត្រូវការ នៃសភាសាធារណៈរដ្ឋចំនួន ២២១រូប។ តួលេខនោះជាស្តង់ដារខ្ពស់បំផុតមួយ ដែលគណបក្សនេះបានកំណត់ ដើម្បីធានាថាខ្លួនអាចជ្រើសរើសប្រធានសភាថ្មី ប្រសិនបើសមាជិកសភាប្រជាធិបតេយ្យរួបរួមគ្នាទាំង ២១២សំឡេង ក្នុងការប្រឆាំង។
គណបក្សសាធារណរដ្ឋ បានច្រានចោលការតែងតាំងបេក្ខជនប្រធានសភាពីររូបមុនរួចមកហើយ ដោយទុកឱ្យអង្គជំនុំជម្រះមួយនេះ មិនមានអ្នកដឹកនាំចាប់តាំងពីថ្ងៃទី៣ ខែតុលា មក។ បន្ទាប់ពីការបោះឆ្នោតចុងក្រោយ ពួកគេគ្រោងនឹងជួបប្រជុំបិទទ្វារ ដើម្បីស្តាប់ការជជែករបស់លោក Emmer ។
បេក្ខជនប្រធានសភាអាមេរិកថ្មី ដែលល្អបំផុតលើសបេក្ខជនគណបក្សសាធារណរដ្ឋចំនួនប្រាំបីរូបផ្សេងទៀតរូបនេះ អាចចង្អុលបង្ហាញពីភាពជាអ្នកដឹកនាំ និងបទពិសោធន៍នៃការរៃអង្គាសថវិកា ដែលជាធម្មតាអាចធ្វើឱ្យលោកក្លាយជាបេក្ខជនដ៏រឹងមាំសម្រាប់មុខតំណែងជាន់ខ្ពស់មួយនេះផងដែរ៕