មេដឹកនាំពិភពលោកមួយចំនួនស្វែងមធ្យោបាយបង្អាក់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីផ្ដល់ជំនួយដល់ពលរដ្ឋហ្កាហ្សា

2023/10/25 06:26:37 pm        208

អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងកាណាដា បានជំរុញឱ្យផ្អាកការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដើម្បីអាចឲ្យជំនួយមនុស្សធម៌ចូលទៅដល់ដៃជនស៊ីវិលប៉ាឡេស្ទីនត្រូវបានឡោមព័ទ្ធ ហើយកាលពីល្ងាចថ្ងៃអង្គារ រថយន្តដឹកជំនួយ៨គ្រឿង មានទឹក អាហារ និងថ្នាំពេទ្យ បានចូលមកពីប្រទេសអេហ្ស៊ីប។

ជិតបីសប្តាហ៍បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាសបានធ្វើឱ្យអ៊ីស្រាអែលភ្ញាក់ផ្អើល ចំពោះការវាយប្រហារលើទីក្រុងជាច្រើននៅភាគខាងត្បូងក្នុងប្រទេសអ៊ីស្រាអែល បានសម្លាប់ជនស៊ីវិល១.៤០០នាក់ ភាគច្រើនជាជនស៊ីវិល មេដឹកនាំពិភពលោកមួយចំនួនបានព្យាយាមការពារជម្លោះមិនឱ្យរីករាលដាលកាន់តែធំ។

សេតវិមានលើកឡើងថា ប្រធានាធិបតីអាមេរិកលោកJoe Biden និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត មហាម៉េដ ប៊ីន សាល់ម៉ាន់(Mohammed bin Salman) បានសុន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ហើយបានយល់ព្រមពង្រីកច្រកការទូត ដើម្បីរក្សាស្ថិរភាពទូទាំងតំបន់ និងការពារជម្លោះកុំឲ្យរីកធំ ។

សហរដ្ឋអាមេរិកបានណែនាំអ៊ីស្រាអែលឱ្យបញ្ឈប់ការវាយប្រហារថ្មើរជើងដែលបានគ្រោងទុក ខណៈក្រុងវ៉ាស៊ីនតោនព្យាយាមរំដោះចំណាប់ថ្នូរពីកណ្ដាប់ដៃក្រុមហាម៉ាសជាង២០០នាក់បន្ថែមទៀតដែលកំពុងត្រូវបានឃាត់ឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា។

នៅអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងរុស្ស៊ីបានដាក់ផែនការប្រជែងគ្នាលើការផ្ដល់ជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។ ទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវឱ្យផ្អាក ហើយរុស្ស៊ីចង់បានបទឈប់បាញ់មនុស្សធម៌។

ការផ្អាកជាទូទៅត្រូវបានចាត់ទុកថាមិនសូវមានលក្ខណៈផ្លូវការ និងរយៈពេលខ្លីជាងបទឈប់បាញ់។ក្រុមវេជ្ជបណ្ឌិតនៅទីក្រុងតំបន់ហ្កាហ្សា និយាយថា អ្នកជំងឺដែលមកដល់មន្ទីរពេទ្យ កំពុងបង្ហាញសញ្ញានៃជំងឺដែលបង្កឡើងដោយភាពចង្អៀតណែននៃចំនួនអ្នករបួស និងអនាម័យមិនល្អ បន្ទាប់ពីមនុស្សជាង ១,៤លាននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេទៅកាន់ទីជម្រកបណ្តោះអាសន្ន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm