ឧត្ដរមានជ័យ ៖ ទំនប់ទឹកពីរ ដែលមានទីតាំងក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ គឺទំនប់ទឹកត្រពាំងខ្ទុំ និងត្រពាំងវេង បានប្រែជាទីតាំងកម្សាន្តដ៏ពេញ និយម នារដូវទឹកលិចនេះ។
លោកស្រី ធិននីមន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា អាជ្ញាធរខេត្ត ក៏ដូច ជាអាជ្ញាធរក្រុងសំរោង គ្រោងនឹងរៀបចំកែប្រែតំបន់ទាំងពីរនេះ ឱ្យក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ ដ៏គួរទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ដោយសារតំបន់នេះ នៅរដូវវស្សាម្តងៗ មានទឹកច្រើន បានហូរកាត់ លើដងផ្លូវទំនប់បង្ហៀរទឹក។ កត្តាទាំងនេះហើយ ធ្វើឱ្យប្រជាពលរដ្ឋជាច្រើននាក់ បានទៅលេងកម្សាន្តរៀង រាល់ថ្ងៃចុងសប្ដាហ៍យ៉ាងសប្បាយរីករាយ។
ក្នុងតំបន់ភូមិត្រពាំងខ្ទុំ គឺមានប្រាង្គប្រាសាទបុរាណខ្មែរមួយកន្លែង ដែលបានលាក់កំបាំងនៅ កណ្តាលព្រៃដាច់ស្រយាលមួយ គឺប្រាង្គប្រាសាទព្រះនាងសក់ក្រអូប ដែលប្រជាពលរដ្ឋតែងតែមានជំនឿ តៗគ្នាមកថា ជាកន្លែងសក្ដិសិទ្ធិមួយ៕
អត្ថបទ ៖ ឃិន សារិទ្ធ


