ឥណ្ឌា សន្យា​ជំរុញ​វិនិយោគិន​ឥណ្ឌា​ និង​ការសម្រួល​ពាណិជ្ជកម្ម​ក្រៅប្រទេសនៅ​កម្ពុជា

2021/06/07 07:15:19 pm        193

ភ្នំពេញ ៖ រដ្ឋាភិបាល​ឥណ្ឌា បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ​ជាពិសេស​ជំរុញ​ការ​វិនិយោគ​ឯកជន​ពី​ឥណ្ឌា​មក​កម្ពុជា ​ការសម្រួល​ពាណិជ្ជកម្ម​ក្រៅប្រទេស ​និង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញប្បទាន ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ និង​វិស័យ​ឌីជីថល​ជាដើម ។

លោកជំទាវ​ឯកអគ្គរដ្ឋទូត Dr. Devyani Khobragade ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​កម្ពុជា បាន​លើកឡើង​ក្នុង​ជំ​ជួបពិភាក្សា​ការងារ តាម​ប្រព័ន្ធ​វី​ដេអូ​ជាមួយ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ចុង​សប្តាហ៍​កន្លងមកនេះ​។ លោកជំទាវ ​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កម្ពុជា ដែល​កន្លងមក​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% ក្នុង ១ ឆ្នាំ និង​បាន​ប្រែក្លាយ​កម្ពុជា ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ហើយ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​។

លោកជំទាវ បន្តថា ចំពោះ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩, បច្ចុប្បន្ន​នៅ​ប្រទេស​ឥណ្ឌា ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​ជា​បណ្តើរៗ​ហើយ ទោះបី​ស្ថិត​នៅក្នុង​កាលៈទេសៈ​លំបាក​បែបនេះ​ក៏ដោយ​ រដ្ឋាភិបាល​ឥណ្ឌា​ នៅតែ​បន្ត​រក្សា​ការសន្យា​របស់ខ្លួន ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​កិច្ចសហការ​លើ​ការ​ប្រយុទ្ធ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​និង​ខិតខំ​បន្ត​ពង្រឹង និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងទៀត​ដូចជា ​ការសម្រួល​ពាណិជ្ជកម្ម​ក្រៅប្រទេស ​ការ​ជំរុញ​វិស័យ​វិនិយោគ​ឯកជន​ពី​ឥណ្ឌា​មក​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​វិស័យ​ឌីជីថល ​តាមរយៈ​យន្តការ​នានា​ដូចជា​៖ យន្តការ​ទ្វេភាគី​, យន្តការ​តំបន់ ​និង​យន្តការ​ឥណ្ឌា​-​អាស៊ាន​ជាដើម ។

ជាការ​ឆ្លើយតប ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សាធារណរដ្ឋ​ឥណ្ឌា ​ដែលមាន​បំណង​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ក្នុង​វិស័យ​ឌីជីថល ​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​មាន​តម្រូវការ ដោយ​កម្ពុជា​ទើបតែ​បាន​អនុម័ត​ឯកសារ (​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ​២០២១-២០៣៥) និង​ត្រៀម​រៀបចំ​ឲ្យ​មាន​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ឌីជីថល​ផ្សេងទៀត ​នាពេលខាងមុខ ​។ ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​វិញ​, កម្ពុជា​ បាន​កំពុង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី តាមរយៈ​ការ​ខិតខំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ឥណ្ឌា​ នាពេលខាងមុខ​ផងដែរ​៕

​អត្ថបទ​ ៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm