សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺនិរន្តភាព សង្គតិភាព និងបម្រើផលប្រយោជន៍ជាតិជាធំ

2023/10/25 08:04:13 pm        352

កំពង់ចាម៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺនិរន្តភាព និងសង្គតិភាព ដោយបន្តថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងអាណត្តិកន្លងមក និងបន្តកសាងថ្មីបន្ថែម ហើយជំរុញការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវសារគន្លឹះសំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ-និយោជិតចំនួន ១២ ០៦០នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស ដែលមានមូលដ្ឋានស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ទី២៥ តុលា ២០២៣ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំពីវត្តមាននៃហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែរីកកកើតឡើង ដោយបានបន្តការផ្សារភ្ជាប់ប្រជាជនពីតំបន់មួយទៅតំបន់មួយកាន់តែលឿន និងផ្តល់ផលប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ការបើកការដ្ឋានពង្រីកផ្លូវជាតិលេខ ៧ ដោយមាន ៤ គន្លង និងគម្រោងព្រែកជីកហ្វូណន ដែលនឹងតភ្ជាប់សមុទ្រ និងទន្លេ ។ សមិទ្ធផលដែលយើងកំពុងមានជាង ៤០ ឆ្នាំ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល បានផ្តល់ជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះនៃលំនឹងលើគ្រប់វិស័យ និយាយជារួម និងវិស័យរោងចក្រ-សហគ្រាស និយាយដោយឡែក ។ប្រជាពលរដ្ឋបានផ្តល់នូវជំនឿចិត្តតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនេះជាសក្ខីភាពយ៉ាងច្បាស់លាស់ បញ្ជាក់អំពីការគាំទ្រ និងការស្រលាញ់សុខសន្តិភាព និងបន្តអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំនាវាកម្ពុជា សំដៅឆ្ពោះទៅការអភិវឌ្ឍរីកម្រើនទៅមុខទៀត ។ មូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ គឺការណ៍ដែលប្រជាពលរដ្ឋបានចេញទៅបោះឆ្នោត ហើយការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ក៏ជាមូលដ្ឋាននៃការគាំទ្រសន្តិភាព ស្ថិរភាព និងសេចក្តីសុខសុភមង្គលក្នុងការរស់នៅរបស់ប្រជាជន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

ការបោះឆ្នោត គឺជាកិច្ចសន្យាក្នុងលិទ្ធិប្រជាធិបតេយ្យ ដែលមានរយៈពេល ៥ ឆ្នាំរវាងម្ចាស់ឆ្នោត និងគណបក្សនយោបាយ ។ កាលបើការដឹកនាំរបស់គណបក្សនយោបាយ ដែលទទួលបានការគាំទ្រធ្វើមិនបានល្អ នោះម្ចាស់ឆ្នោតនឹងសម្រេចចិត្តជាថ្មីនៅថ្ងៃបោះឆ្នោត ។ កន្លងមក យើងអាចកត់សម្គាល់ថា សន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មានកាន់តែកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិ ទាំងនេះគឺជាតឹកតាំងច្បាស់អំពីកិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការអនុវត្តគោលនយោបាយបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវ និងការរៀបចំចងក្រងគោលនយោបាយកាន់តែល្អ សកម្ម និងប្រកបដោយស័ក្តិសិទ្ធភាព ។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់អំពីករណីនិស្សិត និងប្រជាពលរដ្ឋ នៅក្នុងប្រទេសអ៊ីស្រាអែល ដោយបានលើកឡើងថា អាយុជីវិតរបស់ប្រជាពលរដ្ឋ គឺជាគោលដៅធំដែលគណបក្សប្រជាជនកម្ពុជាតែងបានយកចិត្តទុកដាក់ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដូច្នេះ រាជរដ្ឋាភិបាល បានប្រើប្រាស់យន្តការសម្របសម្រួល និងសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដោយផ្តល់អាទិភាពខ្ពស់បំផុត លើសុខភាព និងសុវត្ថិភាព របស់និស្សិត និងប្រជាពលរដ្ឋ តាមរយៈ៖ ទី១. ត្រូវរកព័ត៌មានឱ្យបានទាំងអស់អំពីនិស្សិត និងអំពីទីតាំងរស់នៅ ហើយទី២. ត្រូវពិនិត្យមើលថា នរណាខ្លះនៅក្នុងតំបន់សុវត្ថិភាព និងតំបន់គ្មានសុវត្ថិភាព ។ ប្រសិនបើនៅក្នុងតំបន់គ្មានសុវត្ថិភាព គឺចាំបាច់ត្រូវសម្របសម្រួលឱ្យមកកាន់តំបន់សុវត្ថិភាពទាំងអស់ ហើយផ្តល់ការផ្គត់ផ្គង់ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏នឹងបន្តតាមដាន និងដោះស្រាយជាប់ជាប្រចាំពាក់ព័ន្ធនឹងការស្នាក់នៅ ការហូបចុក ការសិក្សា និងសុខសុវត្ថិភាពរបស់និស្សិត និងប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ រហូតដល់ស្ថានភាពឈានទៅល្អប្រសើរ និងមានប្រក្រតីភាពឡើងវិញ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm