សម្ដេចតេជោ ហ៊ុន សែនអញ្ជើញចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ផ្សេងទៀត

2023/10/25 08:12:36 pm        281

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបាន អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៧ផ្សេងទៀត។ ពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរដល់គណបក្សទាំង២៨ ដែលរៀបចំឱ្យមានការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ។សម្តេចតេជោបានមានប្រសាសន៍ថា គណបក្សទាំងអស់មិនស្ថិតនៅលើការគ្រប់គ្រងពីគណបក្សណាមួយទេ គឺស្មើសិទ្ធិ ស្មើភាពគ្នា មិនមែនស្ថិតក្រោមគណបក្សប្រជាជនកម្ពុជានោះ ​បើទោះបីជាបក្សប្រជាជនកំពុងកាន់អំណាចក្តី និងមានធនធានហិរញ្ញវត្ថុក្តី។

សម្តេចតេជោបានមានប្រសាសន៍បន្តថា ការអញ្ជើញអនុប្រធានបក្សប្រជាជនទាំង៤រូប ចូលរួមនៅពេលនេះដែលមានចំនួនច្រើនជាងបក្សដទៃ គឺក្នុងនាមជាម្ចាស់ផ្ទះ ជាការទទួលភ្ញៀវ។ ការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ គណបក្សផ្សេងទៀតអាចនឹងរងការចោទប្រកាន់ពីក្រុមប្រឆាំង ថាជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ បានបន្តថា បើទោះបីគណបក្សប្រជាជន មានធនធានមនុស្សច្រើន និងមានធនធាន​ហិរញ្ញវត្ថុ តែមិនបានមើលឃើញគណបក្សផ្សេងៗថាតូច មិនមែនជាដៃគូរបស់ខ្លួន​នោះទេ គឺស្មើភាព និងស្មើសិទ្ធិគ្នា។សម្តេចតេជោ បានថ្លែងទៀតថា​ អ្វីដែលយើងចុះកិច្ចព្រមព្រៀងនេះ គឺមានការ​គ្របដណ្តប់​ក្នុងរដ្ឋធម្មនុញ្ញ។

នៅថ្ងៃនេះសម្តេចតេជោ បានចោទជាសំណួរថា សម្តេចមិនយល់មនុស្សមួយចំនួន ដែលបាន​បកស្រាយ​មិនត្រឹមត្រូវ ​លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ ២៣ តុលា ដោយសម្តេចបានរំលឹក​ពី​ដំណើរការ​នៃការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៀត។​

សម្តេចបានចាត់ទុកការបកស្រាយរបស់ក្រុមមួយចំនួននោះ ​គឺបំពានលើភាពជាក់ស្តែង នៃកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស។ សម្តេចតេជោ ចង់បានការគោរពនូវសច្ចភាពនូវអ្វីដែលបានឆ្លងកាត់ ហើយពេលនេះកម្ពុជា​គោរពតែរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។

សម្តេចតេជោ បានមានប្រសាសន៍ថា ​សម្តេច​ និងសម្តេចនរោត្តម សីហនុ គឺជាតួអង្គ២នាក់ដែល​សំខាន់ នាំឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ការយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកសង្កត់​លើរដ្ឋ​ធម្មនុញ្ញកម្ពុជា គឺជារឿងមិនត្រឹមត្រូវទេ។សម្តេច បានថ្លែងថា ក្នុងកិច្ចព្រមព្រៀងដែលចុះហត្ថ​លេខា​ជាមួយបក្សនយោបាយទាំង២៨​ មានចំណុចដែលតម្រូវឱ្យមានការពាររបបរាជនិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ​ មានក្រុមប្រឆាំងបានបំពាន និងប្រមាថ​លើព្រះមហាក្សត្រ រួមទាំងការទាមទារឱ្យព្រះមហាក្សត្រ ដាក់រាជជាដើម។

សម្តេចតេជោបានថ្លែងថា ការពាររបបរាជានិយមបានទាមទារឱ្យមានចលនាជាតិនិយមមួយ ដែលទាមទារឱ្យគណបក្សនយោបាយចូលរួមផងដែរ។ការពារទឹកដី ​ការពារសន្តិភាព និងស្ថិរភាព គឺជារឿងចាំបាច់បំផុតសម្រាប់កម្ពុជា «ពេលមានសន្តិភាព គេមិនសូវនឹកពីតម្លៃនៃសន្តិភាពទេ ប៉ុន្តែពេលមានសង្គ្រាមទើប គេនឹករកសន្តិភាព»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងមិនត្រូវអត់ឱនដល់ក្រុមណាក៏ដោយ បក្សណា​ក៏ដោយដែលចង់បំផ្លាញសន្តិភាពរបស់ប្រទេស។ អ្វីដែលយើងទាមទារនៅពេលនេះ គឺកម្លាំងជាតិ និងកម្លាំងបក្សនយោបាយ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងសម្ព័ន្ធភាពនេះ គឺត្រូវការពារសន្តិភាព ឱ្យខាងតែបាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនា៩វិច្ឆិកា ដែលជាចលនានៃការផ្តួលរំលំរាជរដ្ឋាភិបាល គឺមិនត្រូវអត់ឱនទេ ហើយតុលាការកំពុងបន្តដំណើរការលើរឿងក្តីនេះ។ សម្តេចតេជោ បាន​ជូនសារដល់បរទេស និងអង្គការមួយចំនួន ​ឱ្យឆាប់ដកខ្លួនចេញពីចលនាបដិវត្តពណ៌ យើងមិនអាច​ទទួលយកបានទេ។ នយោបាយជ្រុលនិយម ​គឺជាការនាំឱ្យកើតបដិវត្តន៍ពណ៌ ដែលយើងត្រូវរួមគ្នា​ទប់ស្កាត់ និងកម្ចាត់ចោល។

សម្តេចតេជោបានអំពាវនាវឱ្យបណ្តាគណបក្សយោបាយទាំងអស់ ចូលរួមទប់ស្កាត់នូវនយោបាយ ឬចលនាជ្រុលនិយមនេះ និងអំពាវនាវដល់បណ្តាគណបក្សទាំងអស់ អប់រំសមាជិករបស់ខ្លួន ដើម្បី​កម្ចាត់នូវចលនាជ្រុលនិយម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប៉ុន្មានថ្ងៃនេះរាជរដ្ឋាភិបាល​កម្ពុជា ឬគណបក្សប្រជាជន ពិតជាលំបាកណាស់ក្នុងការគាំទ្រ លើអ៊ីស្រាអែល ឬក្រុមហាម៉ាស របស់ប៉ាឡេស្ទីន ​ដោយសារតែមានចលនាជ្រុលនិយម។

សម្តេចបានណែនាំឱ្យមានការរៀបចំបទបញ្ជាផ្ទៃក្នុងមួយ សម្រាប់សម្ព័ន្ធភាពនៃគណបក្ស​នយោបាយ​ទាំង២៨ ដែលចុះព្រមព្រៀងនេះ រួមមានទាំងការជួបប្រជុំ ទីតាំងជួបជុំ រយៈពេលជួប​ប្រជុំជាដើម។ ​សម្តេចបានថ្លែងថា ស្មារតីនៃកិច្ចព្រមព្រៀងនេះ គឺបើកទូលាយឱ្យ​គណបក្ស​ផ្សេងទៀត ចួលរួមក្នុងសម្ព័ន្ធភាព ដែលត្រូវទាមទារឱ្យមានការស្រុះស្រួលគ្នាមួយ ដែលទាមទារឱ្យ​មាន​បទបញ្ជាផ្ទៃក្នុងមួយថា តើជ្រើសរើសយកការសម្រេចបែបកុងសង់ស៊ីស ឬ៥០បូក១?

សម្តេចតេជោ ហ៊ុន សែន ការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព ​នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ យើងត្រូវការកម្លាំងមួយដើម្បីការពារដ្ឋធម្មនុញ្ញ​ របបរាជានិយម អធិបតីភាព ​និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចងសម្ព័ន្ធនេះមិនមែនជាបញ្ហាកញ្ឆក់កណ្តៀត ដូចសម្ព័ន្ធភាពរបស់គណបក្សនយោបាយខ្លះ ​ដែលមានគោលដៅរយៈពេលខ្លីនោះទេ។

ការចងសម្ព័ន្ធភាពរវាងបក្សនយោបាយ២៨ គឺមានគោលដៅយូរអង្វែងសម្រាប់ប្រទេសរបស់យើង។ សម្តេចតេជោ ហ៊ុន សែន ​បានលើកឡើងថា អាណត្តិមុន សម្តេចផ្តួចផ្តើមបង្កើតឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់ ដោយមានសមាជិកមកពីគណបក្សចូលរួមការបោះឆ្នោត ប៉ុន្តែ​អាណត្តិនេះ នាយករដ្ឋមន្រ្តីថ្មី មានគំនិតមួយទៀត ដែលយកសមាសភាពគណបក្ស​ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ សមាសភាពថ្មី ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ​ជាឱកាសសម្រាប់បក្សនយោបាយទាំងអស់ផ្តល់ធាតុចូលរាជរដ្ឋាភិបាល។ ការចុះហត្ថលេខាលើសម្ព័ន្ធភាពថ្ងៃនេះ​ គឺស្ថិតនៅក្នុងគោលដៅមួយចំនួន ដែលយើងបានដាក់ចូល​ទៅក្នុងកិច្ចព្រមព្រៀងនេះ​ ដែលនឹងធ្វើការសហការជាមួយគ្នាក្នុងគោលដៅទូលាយ ដូចជា​ការពាររដ្ឋធម្មនុញ្ញ របបរាជានិយម ឯករាជ្យ អធិបតេយ្យភាព សន្តិភាព ការអភិវឌ្ឍ និង​ការកម្ចាត់ចោលនយោបាយជ្រុលនិយម ដែលគ្រោះថ្នាក់រយៈពេលវែងសម្រាប់កម្ពុជា ហើយមិន​គួរឱ្យកើតមានឡើងចំពោះកម្ពុជាទៀតទេ។

បន្ទាប់ពីពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សទាំង២៨ រួចហើយ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានអញ្ជើញសមាជិក សមាជិកា គណបក្ស​នយោបាយទាំងអស់ ទទួលទានអាហារសាមគ្គីជាមួយគ្នា ​នៅវិមាន៧មករា ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm