ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា អ្នកទេសចរកូរ៉េខាងត្បូង៤នាក់ បានស្លាប់កាលពីថ្ងៃអង្គារ (២៤ តុលា) នៅតំបន់ខ្ពង់រាបភាគកណ្តាលរបស់ប្រទេសវៀតណាម បន្ទាប់ពីរថយន្តរបស់ពួកគេ ត្រូវបានទឹកជំនន់ហូរនាំទៅ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលពាក់កណ្តាលថ្ងៃត្រង់ នៅក្នុងទីក្រុងដាឡាត់ (Dalat) ដែលជាទីក្រុងដ៏ស្រស់បំព្រងពេញនិយមដោយអ្នកដើរលេងកម្សាន្ត នៅពេលដែលរថយន្តជីប របស់អ្នកទេសចរទាំងនោះព្យាយាមឆ្លងកាត់ខ្សែទឹកជោរជន់។

ទឹកបានហក់ឡើងខ្ពស់ភ្លាមៗ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលបីថ្ងៃ នៅក្នុងខេត្តសម្បូរភ្នំ ឡាំ ដុង (Lam Dong) ដែលទីក្រុង Dalat ស្ថិតនៅ នេះបើយោងតាមគេហទំព័រព័ត៌មាន VN Express ដែលបានដកស្រង់សម្តីក្រុមមន្ត្រីក្នុងតំបន់។ សារព័ត៌មាន VNExpress បាននិយាយថា សាកសពអ្នកទេសចរទាំងនោះ ត្រូវបានគេរកឃើញចម្ងាយជាច្រើនគីឡូម៉ែត្រ ពីកន្លែងគ្រោះថ្នាក់។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការជន់លិចទន្លេ ទំនងជាដោយសារភ្លៀងធ្លាក់ខ្លាំង។ តួលេខផ្លូវការរបស់ទីភ្នាក់ងារវៀតណាមបានបង្ហាញថា ចាប់តាំងពីដើមឆ្នាំនេះមក គ្រោះមហន្តរាយធម្មជាតិ រួមទាំងទឹកជំនន់ និងបំណាក់ដី បានឆក់យកជីវិតមនុស្សប្រហែល ១០០នាក់ ហើយនៅក្នុងប្រទេសមួយនេះ៕