អភិបាលខេត្តព្រះវិហារ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពកងរុករក និងសង្គ្រោះលេខ៧២១ នៃកងពលធំអន្តរាគមន៍លេខ៣

2023/10/25 09:03:28 pm        114

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត នាថ្ងៃទី២៤ ខែតុលា ម្សិលមិញនេះ បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពកងរុករក និងសង្គ្រោះលេខ៧២១ នៃកងពលធំអន្តរាគមន៍លេខ៣ នាទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំ​អន្តរាគមន៍​លេខ៣ អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជារង កងកម្លាំងទាំងបី ថ្នាក់ដឹកនាំ​មន្ទីរអង្គភាពជំនាញ ​ព្រមទាំងលោក លោកស្រី ជាសមាជិកក្រុមរុករក​សង្គ្រោះ​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តជាច្រើនរូបទៀត។

ក្នុងអង្គពិធីនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះ​មហន្តរាយទឹកជំនន់ខ្យល់ កន្ត្រាក់បានបង្ករផលប៉ះពាល់ជាច្រើនដល់អាយុជីវិត និងជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាខេត្តព្រះវិហាររបស់យើងស្ទើររៀងរាល់ឆ្នាំ។ជាក់ស្តែងកន្លងមកនេះយើងក៏ធ្លាប់បានទទួលរងនូវទឹកជំនន់ ទឹកភ្លៀងរហ័ស​នៅតាមតំបន់​ជួរភ្នំដងរ៉ែក និងតំបន់ស្ទឹងសែនផងដែរ។ដោយមើលឃើញអំពីតម្រូវការចាំបាច់ គណៈកម្មាធិការ​គ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការណែនាំដល់លេខាធិការដ្ឋានគ្រប់គ្រង​គ្រោះមហន្តរាយ គ្រប់លំដាប់ថ្នាក់ ​ឱ្យត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការជួយ​សង្គ្រោះករណី​មានគ្រោះ មហន្តរាយកើតឡើងជាយថាហេតុណាមួយ។

ឯកឧត្តម គីម រិទ្ធី បានបន្ថែមថា ផ្អែកលើមូលដ្ឋាននៃបទពិសោធន៍ និងអនុវត្តតាមការណែនាំរបស់​គណៈកម្មាធិការ​គ្រប់គ្រង គ្រោះមហន្តរាយខេត្តព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្ដាលពង្រឹងសម្ថតភាព និង​អនុវត្តលំហាត់សមយុទ្ធ រុករក និងសង្គ្រោះគ្រោះ​មហន្តរាយដល់កងកម្លាំង និងមន្ត្រី​នៃលេខាធិការដ្ឋាន​ក្នុងគោលបំណង​បង្កើនចំណេះដឹង ពង្រឹង​សមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យ យន្តការគ្រប់គ្រងឆ្លើយតបនានា ការយល់ដឹងអំពីរបៀបប្រើ ប្រាស់ប្រព័ន្ធគ្រប់គ្រង បញ្ហា​ឧបទ្ទវហេតុ​ និងការប្រើប្រាស់​ឧបករណ៍រុករក និងសង្គ្រោះលើផ្ទៃទឹក​ដូចជាការ ប្រើប្រាស់ទូកសង្គ្រោះ ការប្រើប្រាស់ខ្សែសុវត្ថិភាពជាដើម។

បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្តាំផ្ញើជូនដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ សិក្សារៀនសូត្រ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ដូចជាការអនុវត្តលំហាត់សមយុទ្ធ និងយុទ្ធវិធីនានា​ ដើម្បីទទួលបាននូវ ចំណេះដឹង ​និងជំនាញនានាក្នុងការគ្រប់គ្រង ឆ្លើយតប​ទៅនឹងគ្រោះមហន្តរាយ។ពង្រឹងគុណភាព និងប្រសិទ្ធភាព នៃវគ្គបណ្តុះបណ្តាល​តាមរយៈការជំរុញ​ដំណើរការ ​និងការចូលរួមឱ្យបានពេញលេញ ​ជាពិសេសការ​ អនុវត្តលំហាត់​សមយុទ្ធ​ឱ្យកៀក​ទៅនឹងការពិតជាក់ស្តែង ហើយត្រូវយកចំណេះដឹង​ និងជំនាញដែលទទួល បានទៅប្រើប្រាស់​ឱ្យចំ​គោលដៅ ​និងមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសង្គ្រោះករណីមានគ្រោះមហន្តរាយកើត ឡើងជាយថាហេតុ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm