ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីបញ្ចប់ទុក្ខវេទនានៅតំបន់ហ្កាហ្សា

2023/10/25 10:56:31 pm        62

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីបញ្ចប់ «ការរងទុក្ខវេទនាដ៏ធ្ងន់ធ្ងរ» នៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្សជាង ៧០០នាក់ក្នុងមួយថ្ងៃ ហើយមន្ទីរពេទ្យនានាបានចាប់ផ្តើមបិទដោយសារតែកង្វះប្រេងឥន្ធនៈសម្រាប់ដំណើរការ។

លោក Antonio Guterres បាននិយាយថា ការទម្លាក់គ្រាប់បែក និងការបិទតំបន់ហ្កាហ្សា របស់អ៊ីស្រាអែល ស្មើនឹង «ការដាក់ទណ្ឌកម្មរួមលើប្រជាជនប៉ាឡេស្ទីន» និងបានរំលោភលើច្បាប់អន្តរជាតិ។ ការអត្ថាធិប្បាយរបស់លោក Guterres មួយនេះ បានបង្កឱ្យមានជម្លោះយ៉ាងខ្លាំងក្លាជាមួយអ៊ីស្រាអែល។

លោក Guterres បាននិយាយថា «ដើម្បីបន្ធូរបន្ថយទុក្ខវេទនាសម្រាប់ប្រជាជន និងធ្វើឱ្យការផ្តល់ជំនួយកាន់តែងាយស្រួល ព្រមទាំងមានសុវត្ថិភាព និងជួយសម្រួលដល់ការដោះលែងចំណាប់ថ្នូរ យើងសូមអំពាវនាវជាថ្មីម្តងទៀត ចំពោះបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់»។

លោក Guterres បាននិយាយថា ការវាយប្រហារថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស គឺជារឿងដ៏គួរឲ្យរន្ធត់ ប៉ុន្តែមិនបានពាក់ព័ន្ធដល់ប្រជាជនប៉ាឡេស្ទីនទាំងអស់នោះទេ។ បន្ទាប់ពីការអត្ថាធិប្បាយរបស់ប្រមុខអង្គការសហប្រជាជាតិរូបនេះ បេសកជនរបស់អ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បានអំពាវនាវឱ្យលោក Guterres លាលែងពីតំណែងភ្លាមៗ ដោយចោទប្រកាន់លោកថាមានទស្សនៈផ្ទុយពីការពិត ព្រមទាំងបង្កើតយុត្តិកម្មសម្រាប់អំពើភេរវកម្ម និងឃាតកម្មផងដែរ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        33
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        46
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm