ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ទៅលើ​ទីក្រុង​ប្រទេស​យេម៉ែន​សម្លាប់​មនុស្ស​​ ២១​នាក់​

2021/06/07 07:36:32 pm        126

​យេម៉ែន៖ មន្ត្រី​នៅ​ក្នុង​ប្រទេស​យេម៉ែន​និយាយ​ថា មនុស្ស ២១នាក់​ត្រូវ​បាន​សម្លាប់រួម​ទាំង​ក្មេង​ស្រី​អាយុ​ ៥​ឆ្នាំ​ម្នាក់ ​នៅ​ក្នុង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ដោយ​ក្រុម​ឧទ្ទាម​ហួរ​ធី គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​។​ មី​ស៊ី​ល​ឆ្លង​ទ្វីប​បាន​វាយប្រហារ​ លើ​ស្ថានីយ​ឧស្ម័ន​មួយ​កន្លែង​ក្នុង​ទីក្រុង Marib ធ្វើ​ឲ្យ​រថយន្ត​ជា​ច្រើន​គ្រឿង​ឆាបឆេះ ខណៈ​អ្នក​បើក​បរ​រថយន្ត​កំពុង​បំពេញ​ឧស្ម័ន​។

អាជ្ញាធរ​និយាយ​ថា​ ជនរងគ្រោះ​ទាំងអស់​ជា​ជន​ស៊ីវិល​។ រដ្ឋមន្ត្រី​ព័ត៌មាន​ប្រទេស​យេម៉ែន​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​ចាត់ទុកថា​ ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ប៉ុន្តែ​គ្មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ពី​ក្រុម​ហួ​ធី​នៅឡើយ​។ នាយក​ការិយាល័យ​សិទ្ធមនុស្ស​រដ្ឋាភិបាល លោក Abd Rabbo Judei និយាយ​ថា យើង​កំពុង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ប្រេ​សិតពិសេស​អន្តរជាតិ​ដើម្បី​បញ្ឈប់​ឧក្រិដ្ឋកម្មប្រព្រឹត្ត​ឡើង​ ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ហួ​ធី ហើយ​យើង​សង្ឃឹមថា​ ឧក្រិដ្ឋ​កម្ម​នេះ​ជា​ឧក្រិដ្ឋកម្ម​ចុងក្រោយ​របស់​ជីវពល​ហួ​ធី​នៅ​ក្រុង ​Marib​។​ ក្រុម​ឧទ្ទាម​ហួ​ធី​បាន​ប៉ុនប៉ង​ចាប់​តាំង​ពី​ខែ​កុម្ភៈ ដើម្បី​ដណ្ដើម​យក​ទីក្រុង Marib ពី​រដ្ឋាភិបាល​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ ដើម្បី​ព្យាយាម​គ្រប់គ្រង​ទាំងស្រុង​លើ​តំបន់​ភាគ​ខាងជើង របស់​ប្រទេស​យេម៉ែន​។​

​ប៉ុន្តែ​ការវាយប្រហារ​របស់​ពួកគេ​ ត្រូវ​បាន​វាយ​រុញច្រាន​ដោយ​កងកម្លាំង​រដ្ឋាភិបាល ផ្តល់​ជំនួយ​ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​កំពុង​គាំទ្រ​ពួកគេ​។ ប្រទេស​យេម៉ែន​មាន​ភាព​ច្របូកច្របល់​ ក្នុង​សង្គ្រាមស៊ីវិល​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ នៅ​ពេល​ក្រុម​ឧទ្ទាម​ហួ​ធី​ឆ្លងកាត់​តំបន់​ភាគ​ខាងជើង និង​រឹបអូស​រដ្ឋ​ធានី​សា​ណា ដែល​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ទទួលស្គាល់​ជា​អន្តរជាតិ​ធ្វើ​និរទេស​ខ្លួន​។ សង្គ្រាម​បាន​សម្លាប់​មនុស្ស​ជាង ១៣០​,០០០​នាក់ និង​បណ្ដាល​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​បំផុតនៅ​លើ​ពិភពលោក​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm