
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឲ្យដឹងថាប្រធានាធិបតីចិន លោក Xi Jinping បាននិយាយថានៅថ្ងៃពុធនេះថា ប្រទេសចិន មានឆន្ទៈធ្វើសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ខណៈភាគីទាំងពីរ ដោះស្រាយភាពខ្វែងគំនិតគ្នា និងធ្វើការរួមគ្នាដើម្បីឆ្លើយតបបញ្ហាប្រឈមសកល។
លោក Xi និយាយនៅក្នុង លិខិតមួយច្បាប់ដែលបានប្រគល់នៅក្នុងពេលទទួលទានអាហារពេលល្ងាចប្រចាំឆ្នាំ នៅគណៈកម្មការជាតិមានទីស្នាក់ការនៅទីក្រុងញ៉ូវយ៉កស្តីពីទំនាក់ទំនងចិន-អាមេរិក ថា តើអាមេរិក និងចិនអាចបង្កើតមធ្យោបាយដ៏ត្រឹមត្រូវដែរឬទេនៃការរួមគ្នា ដែលនឹងមានសារសំខាន់ដល់ពិភពលោក។ ការអំពាវនាវរបស់លោក Xi សម្រាប់ទំនាក់ទំនងទ្វេភាគីកាន់តែមានស្ថិរភាពបន្ថែមទៀត ដែលលោកបាននិយាយថា នឹងក៏សាងគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក សន្តិសហវិជ្ជមានដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ធ្វើឡើងមុនពេលដំណើរទស្សនកិច្ចដ៏សំខាន់ដោយរដ្ឋមន្ត្រីការបរទេសលោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍នេះ។
ដំណើរទស្សនកិច្ចចាប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃសៅរ៍ ដោយអ្នកការទូតជាន់ខ្ពស់ចិន នឹងជាការចូលរួមផ្ទាល់កម្រិតខ្ពស់បំផុត នៅមុនពេលជំនួបដែលត្រូវបានរំពឹងទុករវាង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងលោក Xi នៅក្នុងទីក្រុង San Francisco ក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅខែវិច្ឆិកា។