កម្ពុជា ឆ្ពោះទៅរក​ការធ្វើ​ទំនើបកម្ម​រៀបចំ​ការបោះ​ឆ្នោត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​

2021/06/07 07:38:56 pm        33

សៀមរាប ៖ ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តសៀមរាប បាន​បញ្ជាក់ថា ​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នាពេល​ ខាងមុខនេះ គឺ​មិនមែន​ជា​ការស្ទង់មតិ​មុន​ការបោះឆ្នោត​នោះទេ​ តែ​ជា​ពិសោធន៍​អនុវត្ត​កម្មវិធី​ទំនើបកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ​សម្រាប់​ការបោះឆ្នោត​ជា​សកល​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។

អនុវត្តតាម​ប្រតិទិន នៃ​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០២១ ដែល​បាន​គ្រោង​ទុក​ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ​នៅថ្ងៃនេះ វគ្គ​បណ្តុះ​បណ្តាល​ស្តីពី ការចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ការបោះឆ្នោត ការ​រាប់​សន្លឹកឆ្នោត និង​ការ​បញ្ជូន​លទ្ធផល​នៃ​ការបោះឆ្នោត​សាកល្បង ត្រូវបាន​ធ្វើឡើង ​ក្រោម​ការរៀបចំ​ឡើង​ដោយ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តសៀមរាប​។

អនុប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តសៀមរាប ( លោក អ៊ា​ម ស៊ីណា ) ​បានឱ្យដឹង ថា គជប ​បានរៀបចំ​ប្រព័ន្ធគ្រប់គ្រង​កម្មវិធី​ការបោះឆ្នោត​សាកល្បង​នេះ​ឡើង ​គឺ​ស្របតាម​ការធ្វើ​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា ឲ្យ​ដើរ​ទាន់សម័យ​បច្ចេកវិទ្យា​ទំនើប ​ហើយក៏​សំខាន់​ផងដែរ​ គឺ​ស្ថិតក្នុង​គោលបំណង​សាកល្បង​ការអនុវត្ត​កម្មវិធី​ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ សាកល្បង​អនុវត្ត​ឲ្យ​មាន​ភាព​ច្បាស់លាស់ ​ការកំណត់​សញ្ញា​គាំទ្រ​គណបក្សនយោបាយ ​ដោយ​ប្រើ​ប៊ិក​គំនូស​សញ្ញា​គាំទ្រ​បោះឆ្នោត​នៅ​លើ​សន្លឹកឆ្នោត​។ វគ្គ​បណ្តុះ​បណ្តាល​នេះ ក៏​ជា​ដំណើរ​នៃ​ការសាកល្បង​កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ​និង​បូកសរុប​លទ្ធផល​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ​រួមទាំង​ដក​បទពិសោធន៍ ​លើ​ការអនុវត្ត​វិធានការ​ទប់ស្កាត់ ​និង​ការពារ​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ ក្នុង​ការិយាល័យ​បោះឆ្នោត​ផងដែរ​។ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ គឺជា​ថ្ងៃ​បោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​។

បើសិនជា​ការបោះឆ្នោត​សាកល្បង​នេះ ដំណើរការ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ កម្មវិធី​ទំនើបកម្ម នៃ​ដំណើរការ​បោះឆ្នោត​នេះ ​នឹងត្រូវ​យក​ទៅអនុវត្ត​សម្រាប់​ការបោះឆ្នោត​ជាស​កល​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណ​ត្តិ​ទី​៥​ឆ្នាំ​២០២២ ​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។

នៅក្នុង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​១​ថ្ងៃនេះ មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត មន្ត្រី​ពាក់ព័ន្ធ មន្ត្រី​បោះឆ្នោត អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​មាន​វត្តមាន​ផង​ដែរ​តំណាង​របស់​គណបក្ស​នយោបាយ​ចំនួន​៧ លើ​៩​គណបក្ស ​ដែល​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​មណ្ឌល​សៀមរាប ព្រមទាំង​តំណាង​អង្គការ​ខុមហ្វ្រែល​ផងដែរ​៕

​អត្ថបទ​៖ ងឹ​ន គឹម​ឡេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm