អាជ្ញាធរតំបន់ បាននិយាយថា នគរបាលប្រទេសប៉េរូ រឹបអូសបានកូកាអ៊ីនជាង៣តោន និងចាប់ខ្លួនបានមនុស្ស៦នាក់ ក្នុងប្រតិបត្តិការចំនួន២លើក នៅឆ្នេរសមុទ្រប្រទេសប៉េរូ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
យោងតាមនគរបាល បានឲ្យដឹងថា ការដឹកជញ្ជូនគ្រឿងញៀន ត្រូវបានដឹកជញ្ជូនតាមសមុទ្រ ពីភាគខាងជើងប្រទេស ទៅកាន់អាមេរិកកណ្តាល និងដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ នគរបាលប្រទេសប៉ារ៉ាហ្កាយ ក៍រឹបអូសបានកូកាអ៊ីនចំនួន៣,៣ តោន ដែលត្រូវបានដឹកជញ្ជូនទៅកាន់អឺរ៉ុប ពីកំពង់ផែឯកជនមួយ នៅជិតរដ្ឋធានី Asuncion ជាការរឹបអូសគ្រឿងញៀនច្រើនបំផុតរបស់ប្រទេសនេះ។
មេបញ្ជាការ នគរបាលជាតិ លោក Carlos Benitez បានប្រាប់អ្នកសារព័ត៌មានថា គ្រឿងញៀនត្រូវបានរកឃើញ នៅខាងក្នុងរថយន្តដឹកទំនិញមួយគ្រឿង នៅកំពង់ផែ Villeta ។