
គណៈកម្មាធិការសេរីភាពក្នុងសភាទុយនីស៊ីកាលពីថ្ងៃអង្គារ បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលដាក់ទណ្ឌកម្មលើការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល ចំពេលមានការតវ៉ា ដែលកំពុងបន្តនៅក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងប្រទេសនេះ។
ការសម្រេចនេះ បើកផ្លូវឲ្យមានសវនាការលើសេចក្តីព្រាងច្បាប់ ដែលត្រូវធ្វើបន្តដោយសម័យប្រជុំសាធារណៈសម្រាប់ការពិភាក្សា និងបោះឆ្នោត។
សេចក្តីព្រាងច្បាប់នេះ កើតឡើង នៅពេលដែលការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលបានបិទទ្វារបានសម្លាប់មនុស្សជាង ៥.000 នាក់ ជាការឆ្លើយតបទៅនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ១.៤០០ នាក់ នៅក្នុងការផ្ទុះមួយ បន្ទាប់ពីបានទម្លាយរបងព័ទ្ធជុំវិញតំបន់ហ្គាហ្សា កាលពីថ្ងៃទី៧ ខែតុលា។
លោកស្រី Hela Jaballah ប្រធានគណៈកម្មាធិការសេរីភាព បាននិយាយថា៖«សេចក្តីព្រាងច្បាប់នេះ រួមមានចំនួន៧ជំពូក ដែលក្នុងនោះ ទោសទណ្ឌ ឈានដល់ការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត»។