រុស្ស៊ី និងចិនសង្ឃឹមថា នឹងអាចកែប្រែឥទ្ធិពលរបស់សហរដ្ឋអាមេរិក ជាមួយនឹងវិបត្តិ នៅមជ្ឈិមបូព៌ា

2023/10/26 12:24:25 am        411

ចាប់តាំងពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែន សហរដ្ឋអាមេរិកបានព្យាយាមដាក់ក្រុងម៉ូស្គូឲ្យនៅឯកា និងដាក់សម្ពាធមិនឲ្យចិនចូលទៅទៅមានទំនាក់ទំនងជាមួយ។ ដូចច្នេះ ជាមួយនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា ទាំងប្រទេសរុស្ស៊ី និងចិន កំពុងស្វែងរកការកែប្រែនូវឥទ្ធិពលរបស់សហរដ្ឋអាមេរិក។

អាមេរិកបានចាត់ទុករុស្ស៊ីថា ជាអ្នកធ្វើឲ្យសណ្តាប់ធ្នាប់អន្តរជាតិរញ៉េរញ៉ៃ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយលោកប្រធានាធិបតី Joe Biden សន្យាជាមួយស្ថាប័នពិភពលោកនេះថា ទីក្រុងវ៉ាស៊ីនតោននឹងប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួនដោយប្រុងប្រយ័ត្ន។ ប៉ុន្តែសហរដ្ឋអាមេរិក បានបន្តទៅមុខ និងបានវេតូសេចក្តីសម្រេចព្រាង កាលពីសប្តាហ៍មុន ដែលខ្លួនចាត់ទុកថា មិនមានការគាំទ្រគ្រប់គ្រាន់ដល់សម្ព័ន្ធមិត្តរបស់ខ្លួន។

នៅក្នុងការអត្ថាធិប្បាយ ដែលទំនងជាសំដៅលើការប្រព្រឹត្តនៅក្នុងពិភពអ៊ីស្លាម រុស្ស៊ីបានចោទប្រកាន់អាមេរិកថា បានធ្វើឲ្យជម្លោះកាន់តែឡើងកម្ដៅ តាមរយៈការពង្រឹងកម្លាំងយោធា ខណៈដែលចិនបានរិះគន់ចំពោះការប្រើសិទ្ធិវេតូរបស់អាមេរិក និងសកម្មភាពរបស់អ៊ីស្រាអែល។

ការនិយាយថ្កោលទោសរបស់ចិន និងរុស្ស៊ី ទំនងជាមិនមានន័យអ្វី សម្រាប់មន្ត្រីអាមេរិក ដែលមានមន្ទិលសង្ស័យថា តើប្រទេសមហាអំណាចគូប្រជែងទាំងនេះ នឹងចូលរួមក្នុងការសកម្មភាពការទូតយ៉ាងទៀងទាត់ ដូចនឹងការធ្វើដំណើរនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់តំបន់នេះដែរ ឬទេ។

ប៉ុន្តែសហរដ្ឋអាមេរិកបានបង្ហាញភាពលេចធ្លោជាប្រវត្តិសាស្ត្រ ក្នុងនាមជាអ្នកផ្ដល់សំឡេងតែឯងលើការគាំទ្រឥតងាករេដល់អ៊ីស្រាអែល បើទោះបីជាបច្ចុប្បន្នសម្ព័ន្ធមិត្តអឺរ៉ុបភាគច្រើន ចូលរួមជាមួយលោក Biden ក្នុងការគាំទ្រអ៊ីស្រាអែលក៏ដោយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm