ពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងជិត៥០០គ្រួសារនៅបាត់ដំបងបន្តទទួលអំណោយពីកាកបាទក្រហមកម្ពុជា‌

2023/10/26 12:34:15 am        88

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ បានចាត់មន្រ្តីថ្នាក់កណ្តាល បន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៤៧២គ្រួសារ រស់នៅក្រុង ស្រុកចំនួន៤គឺ ក្រុងបាត់ដំបង ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសជួបសំណេះសំណាលនាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សមាជិក សមាជិកា បានចុះចែកចំនួន ៤ទីតាំងផ្សេងគ្នា៖ ទីតាំងទី១ នៅវត្តក្តាំងងារ សម្រាប់ប្រជាពលរដ្ឋ ១៣០គ្រួសារ មកពី៦ភូមិ ២ឃុំ នៃស្រុកឯកភ្នំ, ទី២នៅវត្តស្លាកែត សម្រាប់ប្រជាពលរដ្ឋ ១០២គ្រួសារ មកពី៧ភូមិ ៣សង្កាត់ នៃក្រុងបាត់ដំបង, ទី៣នៅបរិវេន វត្តខ្នា សម្រាប់ប្រជាពលរដ្ឋ ១១០គ្រួសារ មកពី៧ភូមិ នៃឃុំវត្តតាមឹម និងទីតាំងទី៤ នៅអនុសាខាស្រុកបាណន់ សម្រាប់ប្រជាពលរដ្ឋ ១៣០ គ្រួសារ មកពី៤៤ភូមិ ៥ឃុំ នៃស្រុកបាណន់ សរុបទាំងអស់ចំនួន៤៧២គ្រួសារ។

ជាមួយគ្នានេះដែរលោកជំទាវ ពុំ ចន្ទីនី បានពាំនាំមកនូវព្រះរាជបន្ទូល និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ព្រះអង្គរទាំងទ្វេ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹក និងមនោសញ្ចេតនាជាប់ជានិច្ច ជាមួយប្រជានុរាស្ត្រកូនចៅ និងប្រជាពលរដ្ឋគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំផ្តាំផ្ញើ នូវសារសុខភាពមួយចំនួនជូនដល់បងប្អូនមានដូចជា ៖ជំងឺគ្រុនឈាម គ្រុនឈីក ជំងឺហ្ស៊ីកា និងជំងឺផ្តាសាយបក្សីជាដើម។ ជាពិសេសនៅក្នុងដូវមានភ្លៀងធ្លាក់នេះ សូមបងប្អូនប្រជាពលរដ្ឋសម្អាតបរិស្ថានជុំវិញផ្ទះដោយកំចាត់ចោលនូវជម្រកសត្វមូសដែលមានជុំវិញផ្ទះ។ ស្ត្រីដែលមានផ្ទៃពោះ សូមទៅពិនិត្យសុខឱ្យបានទៀងទាត់ ពេលសម្រាលកូនសូមទៅមណ្ឌលសុខភាព កុមារកើតបានអាយុដល់២ឆ្នាំសូមយកទៅ ទទួលវាក់សាំងឲ្យបានគ្រប់ចំនួនដែល ក្រសួងសុខាភិបាលបានកំណត់។ លើសពីនេះទៀតសូមចូលរួមសម្អាតបរិស្ថាន និងកាត់បន្ថយការប្រើ ប្រាស់ប្លាស្ទិក។

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ខេត្តបាត់ដំបង តំណាងឲ្យប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយជំនន់ទឹកភ្លៀងរហស់នេះ។ 

សូមបញ្ជាក់ថា ក្រៅពីប្រគល់ជូនប្រជាពលរដ្ឋទាំង៤ទីតាំងខាងលើរួច លោកជំទាវអគ្គលេខាធិការ និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន១០គ្រួសាទៀតដែលមិនអាចធ្វើដំណើរមកទទួលអំណោយបាន និងប្រគេនថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់វត្តក្តាំងងារ វត្តស្លាកែត វត្តខ្នា ដែលបានផ្តល់ទីតាំងសម្រាប់កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សនាពេលនេះ៕​ អត្ថបទ ៖ សំ ងីម​


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        254
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm