ឥណ្ឌាចាប់ផ្តើមចេញទិដ្ឋាការជាថ្មីដល់ពលរដ្ឋកាណាដា បន្ទាប់ពីជម្លោះ

2023/10/26 09:11:14 am        381

ស្ថានទូតនៅក្នុងទីក្រុង Ottawa បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌា នឹងបើកឡើងវិញ សេវា​ផ្តល់ទិដ្ឋាការសម្រាប់ពលរដ្ឋកាណាដា ជាចំណាត់ការមួយដែលអាចបន្ធូរបន្ថយភាពតានតឹង នៅ​ក្នុង​ជម្លោះដ៏ខ្លាំងជុំវិញឃាតកម្មអ្នកផ្តាច់ខ្លួនសាសនាស៊ីកម្នាក់នៅលើទឹកដីកាណាដា។

ទំនាក់​ទំនងរវាងប្រទេសឥណ្ឌា និងកាណាដា បានធ្លាក់ចុះ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Justin Trudeau កាលពីខែមុន បានដាក់​ការ​ជាប់ទាក់​ទង​ជា​សាធារណៈ​ភ្នាក់​ងារ​ស៊ើប​ការណ៍​ឥណ្ឌា​ទៅ​នឹង​ឃាតកម្មលោក Hardeep Singh Nijjar ជនជាតិកាណាដា កាលពីខែមិថុនា។ ទីក្រុង​ញ៉ូវ​ដេលី បានច្រានចោលការចោទប្រកាន់នេះ ថាពុំសមហេតុផល។

លោក​ Nijjar ដែលបានគាំទ្រការបង្កើតរដ្ឋសាសនាស៊ីកផ្តាច់ខ្លួនចេញពីប្រទេសឥណ្ឌា ត្រូវបាន​អាជ្ញាធរ​ឥណ្ឌាតាម​ចាប់ខ្លួនលើបទចោទប្រកាន់ភេរវកម្ម និងការឃុបឃិតប្រព្រឹត្តឃាតកម្ម។

ប្រទេស​កាណាដាបានអំពាវនាវឲ្យប្រទេសឥណ្ឌា សហការក្នុង​ការស៊ើប​អង្កេត​ករណី​ការ​ស្លាប់​របស់​លោក និងបានបណ្តេញចេញអ្នកការទូតឥណ្ឌាម្នាក់។ ទីក្រុងញ៉ូវដេលី បានបញ្ចេញកំហឹង និង​មាន​ប្រតិកម្ម ដោយចាត់វិធានការប្រឆាំងតបត រួមមានទាំង​ការ​បិទ​សេវា​ផ្តល់​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​កាណាដា។

ស្នងការជាន់ខ្ពស់ឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីការ​ពិនិត្យ​ឡើង​វិញ​ស្ថាន​ភាព​សន្តិសុខដែលបានលើកយកមកពិចារណា នូវវិធានការរបស់​កាណាដា​កាល​ពី​ពេល​ថ្មីៗ​ទាក់​ទង​ទៅនឹ​ងបញ្ហានេះ ខ្លួនបានសម្រេច​ថា​បន្ត​សេវា​ផ្តល់​ទិដ្ឋាការ​ឡើង​វិញ​ដល់​ពលរដ្ឋ​កាណាដា៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am