អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ បានអំពាវនាវឲ្យក្រុមហាម៉ាស ផ្តល់ភស្តុតាង នៃជីវិតរស់នៅរបស់ចំណាប់ថ្នូរ ដែលខ្លួនកំពុងឃុំខ្លួន និងសុំឲ្យដោះលែងពួកគេទាំងអស់ដោយផ្នែកលើមូលដ្ឋានសុខភាព។ អង្គការសុខភាពពិភពលោក បាននិយាយថា គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ គួតែត្រូវបានអនុញ្ញាតឲ្យមានដំណើរការផ្នែកវេជ្ជសាស្ត្រភ្លាមៗ ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ពួកគេ ខណៈអង្គការនេះត្រៀមរួចរាល់ដើម្បីផ្តល់ឲ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ នូវការគាំទ្រផ្នែកសុខភាពណាមួយ ដែលត្រូវការសម្រាប់ចំណាប់ថ្នូរ។

ក្រុមមន្ត្រីនិយាយថា ប្រទេសអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស់ បានសម្រុកចូលឆ្លងកាត់ព្រំដែន បណ្តាលឲ្យមនុស្ស ១.៤០០នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល និងបានចាប់ពង្រាត់មនុស្ស ២២២នាក់ផ្សេងទៀតនៅក្នុងការវាយប្រហារដ៏ឃោឃៅបំផុត នៅក្នុងប្រវត្តសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល។
រហូតមកដល់ពេលនេះ ពលរដ្ឋប៉ាឡេស្ទីន ជាង៦.៥០០នាក់ បានស្លាប់ ភាគច្រើនជាជនស៊ីវិល ហើយមានការព្រួយបារម្ភថាចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ប្រសិនបើអ៊ីស្រាអែលរុលទៅមុខដោយការវាយលុកតាមដីគោកដែលត្រូវបានរំពឹងទុក ក្នុងបំណងកម្ទេចក្រុមហាម៉ាស់ និងសង្គ្រោះចំណាប់ថ្នូរ។
អង្គការសុខភាពពិភពលោក និយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់សុខភាពរបស់ចំណាប់ថ្នូរ ដែលស្ថាប័ននេះនិយាយថា រួមមានទាំងបុគ្គលិកសុខាភិបាល និងមានកុមាររហូតដល់៣០នាក់។
