ភ្នំពេញ៖ ក្រុមហ៊ុន សហគ្រាស និងស្ថាប័នធំៗចំនួន១៥០ ផ្តល់ឱកាសការងារជាង ២ម៉ឺន កន្លែង! ដាក់ពាក្យភ្លាម សម្ភាសភ្លាម នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់។
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា(TAFTAC) អង្គការអន្តរជាតិខាងការងារ(ILO), ភីផលអីននិត(People in Need Cambodia) និងស្វីសខនថាក់។
យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ សូមត្រៀមCVឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ សម្ភាសការងារភ្លាមៗ និងចូលរួមក្នុងសិក្ខាសាលា ស្តីពីការលើកកម្ពស់ផលិតភាពការងារ ដែលមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើនរូប៕