ក្រុមអ្នកស្រុកបាននិយយាថា ការវាយប្រហារតាមអាកាសមួយបានប៉ះចំអគារលំនៅឋាន កម្ពស់ច្រើនជាន់របស់ប្រជាជន ក្នុងតំបន់ហ្កាហ្សាកាលពីរសៀលថ្ងៃពុធ ទី២៥ខែតុលា ។
សារព័ត៌មាន Reuters បានបង្ហាញឃ្លីបវីដេអូ បង្ហាញពីប្រជាពលរដ្ឋហ្កាហ្សារត់ពាសពេញផ្លូវស្វែងកន្លងជ្រកកោណ និងកាយកម្ទេចថ្មចេញពីទីតាំងវាយប្រហារ ។

អ៊ីស្រាអែល បានចាប់ផ្ដើមសម្រុកវាយប្រហារតាមអាកាសដាក់គោលដៅលើតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមសម្មប្រយុទ្ធហាម៉ាស បានសម្រុកចូលចូលទីក្រុងនានានៅភាគខាងត្បូងរបស់អ៊ីស្រាអែល ក្នុងការបាញ់ប្រហារដ៏គួរឲ្យរន្ធត់មួយ កាលពីថ្ងៃទី៧ខែតុលាសម្លាប់មនុស្ស១.៤០០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់មនុស្សចំនួន២២២នាក់ ជាចំណាប់ថ្នូរ។
ក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សាបាននិយាយថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ៦.៥៤៦ នាក់បានស្លាប់ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលចាប់តាំងពីជម្លោះបានចាប់ផ្ដើមផ្ទុះ រួមទាំងកុមារចំនួន២.៧០៤ នាក់ ។មនុស្ស ចំនួន ៧៥៦ នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅ ដែលពាក់កណ្តាលនៃពួកគេ គឺជាកុមារ ចំណែកមនុស្សចំនួន ៧០៤នាក់ ត្រូវបានរាយការណ៍ ថាបានស្លាប់កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ ៕
