ប្រធានាធិបតីទួរគីអះអាងថា ក្រុមហាម៉ាសមិនមែនជាអង្គការភេរវកម្មទេ ដោយលោកលុបចោល​ការធ្វើដំណើរទៅកាន់អ៊ីស្រាអែល

2023/10/26 05:49:14 pm        374

ក្នុងការអធិប្បាយដ៏ខ្លាំងបំផុតរបស់ខ្លួនស្តីពីជម្លោះតំបន់ហ្គាហ្សា ប្រធានាធិបតីទួរគី លោក តាយីប អេរដូហ្គែន (Tayyip Erdogan) បាននិយាយកាលពីថ្ងៃពុធថា ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ហាម៉ាស មិនមែនជាអង្គការភេរវកម្មទេ ប៉ុន្តែជាក្រុមរំដោះដែលកំពុងប្រយុទ្ធ ដើម្បី​ការពារ​ទឹកដី​ប៉ាឡេស្ទីន។

សមាជិកអង្គការណាតូ ប្រទេសទួរគី បានថ្កោលទោសការស្លាប់ជនស៊ីវិល ដែល​បណ្តាល​មក​ពី​ការ​វាយ​លុក​កាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ប៉ុន្តែ​ថែម​ទាំងបានជំរុញឲ្យកងកម្លាំងអ៊ីស្រាអែល ធ្វើសកម្មភាពដោយអត់ធ្មត់ ក្នុងការឆ្លើយ​តប​របស់​ពួក​គេ​។ ទីក្រុងអង់ការ៉ា បានរិះគន់យ៉ាងខ្លាំងចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើ​តំបន់​ហ្គាហ្សា។

លោកបានថ្លែងប្រាប់សមាជិកសភាមកពីគណបក្ស AK ដែលកាន់អំណាចរបស់ខ្លួនថា «ក្រុម​ហាម៉ាស មិនមែនជាអង្គការភេរវកម្មទេ វាគឺជាក្រុមរំដោះ «មូចាហ៊ីឌីន​[mujahideen]» ដែល​ប្រយុទ្ធ ដើម្បីការពារទឹកដី និងប្រជាជនរបស់ខ្លួនប៉ុណ្ណោះ ដោយប្រើ​ភាសាអា​រ៉ាប់​ដែល​បង្ហាញ​ពី​អ្នក​ដែល​ប្រយុទ្ធ ដើម្បីសាសនារបស់ពួកគេ។

មិនដូចសម្ព័ន្ធមិត្តណាតូជាច្រើនរបស់ខ្លួន និងសហភាពអឺរ៉ុបទេ ប្រទេសទួរគី មិនចាត់ទុក​ក្រុមហាម៉ាស​ជា​អង្គការភេរវកម្ម និងមិនផ្តល់ទីតាំងដល់សមាជិកនៃក្រុមនេះ នៅលើទឹកដី​របស់​ខ្លួន​ទេ​។ ទីក្រុងអង់ការ៉ា គាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែល​មាន​អាយុកាលរាប់ទសវត្សរ៍ហើយនោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        39
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        64
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm