អ៊ីស្រាអែល បានទទួលសំណើពីអាមេរិក ដើម្បីពន្យារពេលការបើកការវាយលុកថ្នើរជើងទ្រង់ទ្រាយធំ ដែលគេរំពឹងទុកទៅលើតំបន់ហ្គាហ្សា ដូច្នេះមន្ទីរបញ្ចកោណ អាចប្រញាប់ប្រញាល់បញ្ជូនប្រព័ន្ធការពារដែនអាកាសប្រមាណជាង១០គ្រឿង ដើម្បីការពារទាហានអាមេរិក ចំពេលមានភាពតានតឹង កើនឡើងនៅមជ្ឈិមបូព៌ា។ សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា ប្រព័ន្ធមីស៊ីលនេះ អាចនឹងត្រូវដាក់ឲ្យដំណើរការបានឆាប់ នៅចុងសប្តាហ៍នេះ ។

ក្នុងការបង្កើតផែនការវាយលុករបស់ខ្លួន អ៊ីស្រាអែលក៏ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាផងដែរអំពីលទ្ធភាពសម្រាប់ការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ដែលត្រូវបានចាប់ដោយក្រុមហាម៉ាស ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្គត់ផ្គង់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។

សមាជិកសេវាកម្មរបស់សហរដ្ឋអាមេរិក ដែលឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី កូវ៉ែត ហ្ស៊កដានី អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ត្រូវបានគេរំពឹងថា នឹងត្រូវកំណត់គោលដៅដោយក្រុមសកម្មប្រយុទ្ធ នៅពេលដែលការវាយលុក ចាប់ផ្តើម នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានJournal។
