ប្រទេសរុស្ស៊ី និយាយថាការបាញ់មីស៊ីល គឺជាផ្នែកនៃការហាត់សមដ៏ជោគជ័យសម្រាប់ការវាយប្រហារនុយក្លេអ៊ែរសងសឹក។ នោះគឺជារបៀបដែលរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu បានបង្ហាញលក្ខណៈការបាញ់ដល់ប្រធានាធិបតីលោក Vladimir Putin នៅក្នុងវីដេអូ ចាក់ផ្សាយនៅលើទូរទស្សន៍រដ្ឋរុស្ស៊ី។

វាជាការបង្ហាញអំពីកម្លាំង ស្របគ្នាជាមួយទីក្រុងមូស្គូ ដែលកំពុងមានចំណាត់ការយ៉ាងឆាប់រហ័សដើម្បីលុបចោលការធ្វើសច្ចាប័ននៃសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែររបស់ខ្លួន។ សេចក្តីស្នើច្បាប់លុបចោលសច្ចាប័ន បានអនុម័តជាឯកតោភាគីដោយសភាជាន់ខ្ពស់របស់រុស្ស៊ីកាលពីថ្ងៃពុធ។
លោក Putinនឹងចុះហត្ថលេខាចុងក្រោយ។ ប្រទេសរុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក ហើយបច្ចុប្បន្នមើលឃើញខ្លួនឯងថា កំពុងស្ថិតក្នុងការប្រឈមមុខដែលកំពុងកើតមានជាមួយប្រទេសលោកខាងលិចជុំវិញបញ្ហានៅអ៊ុយក្រែន។ ទីក្រុងមូស្គូ និយាយថាការលុបចោល ការផ្តល់សច្ចាប័នសន្ធិសញ្ញានឹងសមស្របទៅតាមជំហររបស់ទីក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិក បានចុះហត្ថលេខា ប៉ុន្តែ ពុំទាន់បានផ្តល់សច្ចាប័ននោះទេ ជាឯកសារដូចគ្នា។

ប្រធានសភាជាន់ខ្ពស់ លោក Valentina Matvienko បានប្រាប់សមាជិកសភាថា ប្រសិនបើសហរដ្ឋអាមេរិក បន្តមិនមានចំណាត់ការដើម្បីបំពេញកាតព្វកិច្ច នៅពេលនោះកិច្ចព្រមព្រៀងនេះ នឹងនៅតែជាភាពលាក់ពុត។ ខណៈសន្ធិសញ្ញាហាមប្រាមការសាកល្បងគ្រប់ជ្រុងជ្រោយ មិនទាន់បានចូលជាធរមានផ្លូវការ នោះវាបានធ្វើឲ្យមានការហាមប្រាមការសាកល្បងនុយក្លេអ៊ែរ។
ប្រទេសរុស្ស៊ី បានធ្វើសមយុទ្ធសាកល្បងនូវអ្វីដែលគេហៅថាកម្លាំងវាយប្រហារនុយក្លេអ៊ែរទាំងបីផ្នែក ម្តងហើយម្តងទៀត ខណៈសហរដ្ឋអាមេរិកអនុវត្តសមយុទ្ធជាទៀងទាត់។
អ្នកជំនាញគ្រប់គ្រងអាវុធ និយាយថាការសាកល្បងដោយភាគីណាមួយ អាចបង្កឲ្យមានការប្រជែងអាវុធថ្មីៗ និងបង្កឲ្យមានការសាកល្បងបន្ថែមទៀតពីប្រទេសផ្សេងៗ។ ទីក្រុងមូស្គូ និយាយថថាខ្លួនគ្មានផែនការចាប់ផ្តើមសាកល្បងនោះទេ លុះត្រាតែ ទីក្រុងវ៉ាស៊ីនតោន សាកល្បងជាមុន។