ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន មកដល់ពេលនេះ​បាន​ជិត​បី​លាន​នាក់​ហើយ

2021/06/07 07:56:37 pm        137

ភ្នំពេញ ៖ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ លោកជំទាវ ឱ វណ្ណឌី​ន បាន​អះអាងថា ​វឌ្ឍនភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​ហួសការ​គ្រោងទុក​របស់​ក្រុមការងារ ដែល​រហូត​មក​ដល់ពេលនេះ​ចំនួន អ្នក​ចាក់​បាន​រហូតដល់​ជាង​ពីរលាន​ប្រាំពីរ​សែន​នាក់​ហើយ​​។

ក្នុង​កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​ទូរទស្សន៍​BTV ខណៈ​ចុះ​បេសកកម្ម​ការងារ​នៅ​ភាគ​ពាយព្យ​ នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១​នេះ លោកជំទាវ ឱ វណ្ណឌី​ន បាន​លើកឡើងថា ​ការចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​-១៩ វា​បាន​ផ្តល់​ផលប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ ​ពោលគឺ​វា​បាន​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ដល់​យើង​ពេល​ដែល​ចាក់​រួច ​ហើយ​ប្រសិនបើ​ឆ្លង​ក៏​វា​មិន​ងាយ​ធ្ងន់ធ្ងរ​នោះដែរ​។

យ៉ាងណាក៏ដោយ​លោកជំទាវ ឱ វណ្ណឌី​ន នៅតែ​បន្ត​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​កុំ​មានការ​ធ្វេសប្រហែស​ឲ្យ​សោះ​ក្នុង​កិច្ចការពារ​មេរោគ​កូ​វីដ​-១៩​នេះ​ ទោះបីជា​យើង​បាន​ចាក់​នូវ​វ៉ាក់សាំង​រួច​ឬ​មិន​ទាន់រួច​ក៏ដោយ​នោះ​ ដោយ​ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​វិធាន​ បី​ការពារ​ និង​បី​កុំ ដែលជា​អភិក្រម​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​។

សូមបញ្ជាក់ថា រហូតមកដល់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១​នេះ​ប្រទេស​កម្ពុ​ជា​មាន​អ្នក​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩​សរុប​៣៤៨៣៣​នាក់​ហើយ ​​ក្នុងនោះ​អ្នកជា​សះស្បើយ ​ ២៨០៩២​នាក់ ខណៈ អ្នកស្លាប់​ កើន ដល់​២៦៦​នាក់​៕

​អត្ថបទ​៖ បាន ចក់ 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm