ព្យុះសង្ឃរា Otis បានវាយបោកបក់មកលើទីក្រុង Acapulco Mexico ជាព្យុះប្រភេទទី៥ កាលពីថ្ងៃពុធ។ រមនីយដ្ឋានឆ្នេរ ប្រទេសម៉ិកស៊ិក ត្រូវបានព្យុះវាយបោកបក់នាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង រហូតដល់ ១៦៥ម៉ាយស៍ក្នុងមួយម៉ោង ដែលធ្វើឲ្យខូចខាតដល់សណ្ឋាគារ និងបានធ្វើឲ្យភ្ញៀវទេសចររត់រកទីជម្រក។

ព្យុះ Otis គឺជាព្យុះសង្ឃរាខ្លាំងបំផុត ពុំដែលធ្លាប់វាយប្រហារមកលតំបន់នេះឡើយ។ បន្ទាប់បក់ពីទៅដល់ឆ្នេរ ជាប្រភេទព្យុះទី៥ វាបានចុះខ្សោយភ្លាមៗទៅជាព្យុះប្រភេទទី៤។ កម្លាំងរបស់វា បានថយចុះបន្ថែមទៀត ខណៈវាបក់ឆ្ពោះទៅដីគោក ដែលបន្ថយទៅជាព្យុះត្រូពិក។

ប្រធានាធិបតី លោក Andres Manuel Lopez Obrador បាននិយាយថាពុំមានរបាយការណ៍ភ្លាមៗ ពីការស្លាប់ឬរងរបួសដោយសារព្យុះនេះឡើយ។
ប៉ុន្តែលោក មានការប្រុងប្រយ័ត្នដោយបានឲ្យអាជ្ញាធរព្យាយាមរក្សាការធ្វើបច្ចុប្បន្នភាព និងបាននិយាយថា មានបំណាក់ដី និងការបំផ្លាញផ្លូវ។ ការដាច់ចរន្តអគ្គិសនីក៏ត្រូវបានរាយការណ៍ នៅទូទាំងតំបន់ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋរាប់សែននាក់។