ក្រុមមេដឹកនាំសហភាពអឺរ៉ុប បានជួបគ្នានៅថ្ងៃព្រហស្បតិ៍នេះដើម្បីពិភាក្សាពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈមេដឹកនាំទាំងនោះក៏មានបំណងបង្ហាញការបន្តគាំទ្រដល់អ៊ុយក្រែនដែរក្នុងសង្រ្គាមប្រឆាំងការវាយលុករបស់រុស្ស៊ី។

ជំនួបកំពូលនៅទីក្រុងប្រ៊ុចសែលនឹងក្លាយជាកិច្ចប្រជុំទល់មុខគ្នាលើកដំបូងរបស់បណ្ដាមេដឹកនាំសមាជិក ទាំង២៧ប្រទេស របស់សហភាពអឺរ៉ុបចាប់តាំងពីការវាយលុកយ៉ាងសាហាវកាលពីថ្ងៃទី ៧ ខែតុលា ក្នុងទឹកដីរបស់លើអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលបានជំរុញឱ្យអ៊ីស្រាអែលទម្លាក់គ្រាប់បែកនិងបិទផ្លូវក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា។
ក្នុងពេលបណ្តាប្រទេសសហភាពអឺរ៉ុបទាំងអស់បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស ក្រុមមេដឹកនាំទាំងនេះ បានព្យាយាមប្រកាន់ខ្ជាប់នូវសារដូចគ្នា ដោយខ្លះបានសង្កត់ធ្ងន់លើសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ហើយមេដឹកនាំទៀតសង្កត់ធ្ងន់លើការព្រួយបារម្ភអំពីជនស៊ីវិលប៉ាឡេស្ទីន។

នៅក្នុងការនាំមុខកិច្ចប្រជុំកំពូល បណ្តាប្រទេសសហភាពអឺរ៉ុបកំពុងឈ្លោះគ្នាថាតើត្រូវអំពាវនាវឱ្យមាន ការផ្អាកផ្ដល់មនុស្សធម៌ ឬយ៉ាងណា ដោយមេដឹកនាំមួយចំនួន ទៀតបានអះអាងថា ត្រូវមាន វិធានការដ៏សារៈសំខាន់ក្នុងការទទួលបានជំនួយទៅកាន់តំបន់ហ្កាហ្សា ខណៈមេដឹកនាំដទៃទៀត លើកឡើងថា ការធ្វើបែបនេះអាចកំណត់សមត្ថភាពការពារខ្លួនរបស់អ៊ីស្រាអែល។

ក្រុមអ្នកការទូតបាននិយាយថា សហភាពអឺរ៉ុប ទំនងជាកំពុងបង្រួបបង្រួមគ្នាជុំវិញការអំពាវនាវឱ្យមាន ការផ្អាកការប្រយុទ្ធគ្នា នៅក្នុងពហុភាគី ខណៈការអំពាវនាវនេះ ស្នើឱ្យមានការផ្អាកប្រយុទ្ធគ្នារយៈពេលខ្លីសម្រាប់បេសកកម្មជាក់លាក់ដូចជាការដោះលែងចំណាប់ថ្នូរ ឬក្បួនដឹកជំនួយ ប្រសើរជាងជាងបទឈប់បាញ់ផ្លូវការ៕