គ្រូបង្រៀន បុគ្គលិកសាលា និងបុគ្គលិកសាធារណៈ ជាងមួយពាន់នាក់ នៅក្នុងវិស័យវប្បធម៌ បានធ្វើការតវ៉ានៅរដ្ឋធានី យូបហ្សាណា (Ljubljana) របស់ប្រទេសស្លូវេនី កាលពីថ្ងៃពុធ (២៥ តុលា) ប្រឆាំងនឹងសំណើរបស់រដ្ឋាភិបាល ដែលផ្លាស់ប្តូរប្រព័ន្ធប្រាក់ខែ។

ក្រុមអ្នកតវ៉ា ដែលភាគច្រើនមកពីសម្ព័ន្ធសហជីព SVIZ បានដើរដង្ហែតាមដងផ្លូវប្រឆាំងនឹងសំណើរដ្ឋាភិបាលមួយនេះ ពីព្រោះពួកគេនិយាយថា កំណែទម្រង់នោះ ធ្វើឱ្យតម្លៃការងារ និងមុខតំណែងវិជ្ជាជីវៈរបស់ពួកគេ ធ្លាក់ទាបជាងយ៉ាងខ្លាំង។

សហជីពគ្រូបង្រៀនបារម្ភថា កំណែទម្រង់ដែលមានបំណងកាត់បន្ថយភាពខុសគ្នានៃប្រាក់បៀវត្សរ៍ក្នុងវិស័យសាធារណៈ នឹងធ្វើឱ្យអាប់ឳនតម្លៃនៃឋានៈរបស់ពួកគេ និងបណ្ដាលឪ្យប្រាក់ខែធ្លាក់ទាប។
ពួកគេបានគំរាមកំហែងរដ្ឋាភិបាល ជាមួយនឹងលទ្ធភាពនៃការរៀបចំកូដកម្មទូទៅនៅក្នុងវិស័យអប់រំផងដែរ ប្រសិនបើការទាមទាររបស់ពួកគេមិនត្រូវបានយកទៅពិចារណា៕