នៅពេលសំឡេងស៊ីរ៉ែនរោទិ៍ព្រមានពីគ្រាប់រ៉ុក្កែត ដែលចូលមកពីតំបន់ហ្គាហ្សា កម្មករនៅកំពង់ផែ Ashdod របស់អ៊ីស្រាអែល ឈប់ប្រតិបត្តិការ ក្នុងរយៈពេលមួយភ្លែត ហើយបន្តការងាររបស់ពួកគេវិញភ្លាមៗ នៅប៉ុន្មាននាទីក្រោយ នៅពេលដែលអ្វីៗទាំងអស់ ត្រូវបានផ្តល់ឲ្យ។

នេះគឺជាមធ្យោបាយខុសពីធម្មតាសម្រាប់កំពង់ផែ ដើម្បីរក្សាប្រតិបត្តិការ ប៉ុន្តែវាបានក្លាយជាមធ្យោបាយតែមួយគត់ ដើម្បីរក្សាខ្សែចង្វាក់ផ្គត់ផ្គង់ដែលផ្លាស់ប្តូរ ក្នុងពេលមានសង្គ្រាម។
អ៊ីស្រាអែល បានប្តេជ្ញាកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីក្រុមប្រយុទ្ធរបស់ខ្លួន បានសម្រុកចូលក្រុងអ៊ីស្រាអែលពីតំបន់ហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.៤០០ នាក់ និងចាប់ចំណាប់ថ្នូរជាង ២២០នាក់ នៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតលើជនស៊ីវិល ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។

ការរួមបញ្ចូលគ្នានៃសមយុទ្ធហ្វឹកហ្វឺន ជម្រកការពារ និងប្រព័ន្ធការពារដែនអាកាស Iron Dome នៅក្បែរនោះ មានន័យថា កំពង់ផែគ្រប់គ្រងដោយរដ្ឋាភិបាល ដែលមានចម្ងាយ៤០គីឡូម៉ែត្រ (៣០ម៉ាយ) ពីតំបន់ហ្គាហ្សា អាចកាត់បន្ថយការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ចំពេលមានការព្រួយបារម្ភអំពីការរឹតបន្តឹងការផ្គត់ផ្គង់សម្រាប់ខ្សែត្រៀមជួរមុខ។