អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានថ្កោលទោសរាល់ការញុះញង់ និងអំពើហិង្សាកាលពីថ្ងៃអាទិត្យ ក្រោយការតវ៉ាដ៏ក្ដៅគគុកទូទាំងប្រទេស។ កាលពីថ្ងៃពុធ មេដឹកនាំបក្សប្រឆាំងលោក Yair Lapid និងដៃគូបក្សចម្រុះសំខាន់របស់លោក គឺលោក Naftali Bennett បានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងការការបង្កើតរដ្ឋាភិបាលចម្រុះមានការចូលរួមពី ៨គណបក្សពីគ្រប់ទិដ្ឋភាពនយោបាយ។

លោក Netanyahu ដែលកំពុងតតាំងការរស់នៅនៃជីវិតនយោបាយរបស់លោក បានព្រមានប្រឆាំងនឹងបក្សចម្រុះថ្មី ខណៈដែលលោកកំពុងថ្លែងនៅឯកិច្ចប្រជុំបក្ស Likud នៅសភា។ លោក Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា លោកសូមសន្យាថា យើងទាំងអស់គ្នា មិត្តភ័ក្ដិរបស់លោក និងរូបលោកនៅក្នុងបក្ស Likud នឹងប្រឆាំងដាច់ខាតចំពោះការបង្កើតរដ្ឋាភិបាលកើតចេញពីការលួចបន្លំ។ លោកបានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលនោះត្រូវបានបង្កើតមែននោះ ពួកលោកនឹងកម្ទេចចោលភ្លាម។ ក្រុមចម្រុះមានសំឡេងភាគច្រើនស្ដួចស្ដើងបំផុតគឺ ៦១អាសនៈនៅក្នុងសភា៕
អត្ថបទ៖ សុខមាន