ក្រសួងពាណិជ្ជកម្ម បើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២៣-២០២៧

2023/10/26 10:28:35 pm        350

ព្រះវិហារ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០ ២៣-២០២៧» ក្រោមអធិបតីភាពលោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក មិន ស៊ីថា អភិបាលរងខេត្ត និងមានការចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរអង្គ ភាពពាក់ព័ន្ធ ។

លោក មិន ស៊ីថា អភិបាលរងខេត្ត បានលើកឡើងអំពីគោលនយោបាយជាតិស្តីពីស្វាយចន្ទី បានរៀបចំឡើងតាមរយៈការចុះសិក្សាស្រាវជ្រាវទីតាំងដាំដុះកែច្នៃអ្នកនាំចេញ សិក្ខាសាលា ពិគ្រោះយោបល់ និងការផ្តល់ធាតុចូលពីបណ្តាក្រសួង-ស្ថាប័នដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ពាក់ព័ន្ធលើគ្រប់សកម្មភាពក្នុងខ្សែច្រវ៉ាក់តម្លៃ និងបានរំលេចពីភារកិច្ចជាមួយនឹងទំនួលខុស ត្រូវសំដៅធ្វើយ៉ាងណាឲ្យការអនុវត្តចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព ។ ដើម្បីសម្រេច បាន​នូវចក្ខុវិស័យ និងគោលបំណងគោលនយោបាយជាតិស្តីពីស្វាយចន្ទី រាជរដ្ឋាភិបាលបាន ដាក់​ចេញនូវ​គោលដៅចម្បងចំនួន៣៖ ទី១. លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយ​ភាព​ប្រកួតប្រជែង ទី២. ជំរុញការធ្វើឧស្សាហកម្មហូបនីយកម្ម ដើម្បីបង្កើនតម្លៃ បន្ថែមលើការប្រមូល​ផល និងការកែច្នៃអនុផលស្វាយចន្ទីឲ្យសម្រេចបាន ២៥% នៅឆ្នាំ២០២៧ និងយ៉ាងតិច ៥០% នៅ​ឆ្នាំ២០៣២ និងទី៣ ជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការ​នាំចេញ កិច្ចសម្រួលពាណិជ្ជកម្មការកាត់បន្ថយថ្លៃដើម និងការ លើកកម្ពស់ឧត្តមភាពលើទីផ្សារ ។

នាឱកាសនោះ លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ​បានឲ្យដឹងថា សិក្ខាសាលានេះ ​មានគោលបំណងប្រែក្លាយកម្ពុជាឲ្យក្លាយទៅ ​ជាប្រទេសផលិត និងផ្គត់ផ្គង​ផលិតផងស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ ​និងពិភពលោក ។

លោកជំទាវ បន្តទៀតថា ​គោលនយោបាយជាតិស្វាយចន្ទីផ្តោតសំខាន់ លើយុទ្ធសាស្រ្ត​ចំនួន៣រួមមាន៖១-ការផលិត ត្រូវយកចិត្តទុកដាក់ជំរុញលំអការប្រើប្រាស់បច្ចេក ទេសវិទ្យា​កសិកម្មថ្មីៗ ២-ការកែច្នៃ ត្រូវធ្វើពិពិធកម្មមុខទំនិញសម្រាប់បង្កើនតម្លៃបន្ថែមដល់ ផលិតផលស្វាយ​ចន្ទីដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដោយប្រែក្លាយកសិករទៅជាពាណិជ្ជករ ៣-ការនាំចេញ ត្រូវពង្រីកវិសាលភាពកសិពាណិជ្ជកម្ម លើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផល ស្វាយចន្ទី សម្រួលពាណិកម្មក្នុងការនាំចេញ និងកែលំអនីតិវិធីដែលមានស្រាប់ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        108
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        99
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm