លោក Macron៖ «អន្តរាគមន៍ផ្លូវគោកដ៏ធំ» នៅតំបន់ហ្គាហ្សា នឹងក្លាយជាកំហុសឆ្គង សម្រាប់អ៊ីស្រាអែល

2023/10/26 10:44:25 pm        296

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើង កាលពីថ្ងៃពុធ (ទី២៥ ខែតុលា) ថា ការលុកលុយផ្លូវគោករបស់អ៊ីស្រាអែល «ក្នុងទ្រង់ទ្រាយធំ» ចំពោះតំបន់ហ្គាហ្សា នឹងក្លាយជា «កំហុសឆ្គង» ដោយបានព្រមានថា ការវាយលុកនោះនឹងធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល ដែលមិនធានាឲ្យមានសន្តិសុខរយៈពេលវែងនោះឡើយ សម្រាប់អ៊ីស្រាអែល។

ការព្រមាននេះបានកើតឡើងនៅពេលដែលលោក Macron ធ្វើការពិភាក្សានៅទីក្រុងគែរជាមួយសមភាគីអេហ្ស៊ីបលោក Abdel Fattah al-Sisi ដែលបានជំរុញផងដែរឲ្យមានកិច្ចប្រឹងប្រែង «ដើម្បីបញ្ចៀសការលុកលុយផ្លូវគោក» នៅតំបន់ហ្គាហ្សា ជាកន្លែងដែលអ៊ីស្រាអែល ជាប់នៅក្នុងការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លាជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស។

ក្រុមមន្ត្រីបានឲ្យដឹងថា អ៊ីស្រាអែលបាននិងកំពុងទម្លាក់គ្រាប់បែកលើដែនដីដ៏តូចរបស់ប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃទី៧ ខែតុលា នៅពេលដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស បានឆ្លងកាត់ព្រំដែនរបស់ខ្លួន ហើយបានបាញ់ប្រហារសម្លាប់មនុស្សជាង ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល និងបានចាប់មនុស្សជាង ២២០នាក់ផ្សេងទៀត ដែលនេះជាការវាយប្រហារដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល។

ចំណែកមន្ត្រីរបស់ក្រុមហាម៉ាសវិញ និយាយថា រហូតមកដល់ពេលនេះ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៦.៥០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។

យ៉ាងណាក្ដី បន្ទាប់ពីជួបជាមួយលោក Sisi ដែលបានព្រមានថា ប្រតិបត្តិការផ្លូវគោក នឹងបង្កឲ្យ «ជនស៊ីវិលបាត់បង់ជីវិតច្រើនជាមិនខាននោះ» លោក Macron បាននិយាយថា «អន្តរាគមន៍ ក្នុងទ្រង់ទ្រាយធំ ដែលនឹងធ្វើឲ្យជីវិតជនស៊ីវិលប្រឈមនឹងហានិភ័យ» នោះ នឹងក្លាយជាកំហុសឆ្គងមួយ។ មេដឹកនាំបារាំងបានសង្កត់ធ្ងន់ថា៖ «វាក៏ក្លាយជាកំហុសមួយផងដែរសម្រាប់អ៊ីស្រាអែល ព្រោះប្រតិបត្តិការនោះ ទំនងជាមិនផ្តល់ការការពាររយៈពេលវែង និងដោយសារតែវាមិនស៊ីគ្នានឹងការការពារប្រជាជនស៊ីវិល ឬការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់នៃសង្រ្គាមឡើយ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm