ជនជាតិអ៊ីស្រាអែលប្រារព្ធ «ទិវាអធិដ្ឋាន» សម្រាប់សាច់ញាតិ ដែលត្រូវបានចាប់ពង្រត់

2023/10/26 10:45:36 pm        272

គ្រូបង្រៀនសាសនាជាតិអ៊ីស្រាអែល និងសាច់ញាតិនៃអ្នកដែលជឿថា ត្រូវបានចាប់ពង្រត់ និងឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប បានប្រមូលផ្តុំគ្នាក្នុងទីក្រុងហ្ស៊េរុយសាឡិម កាលពីថ្ងៃពុធ (ទី២៥ ខែតុលា) ដើម្បីបួងសួងបន់ស្រន់ឲ្យមានការដោះលែងចំណាប់ថ្នូរទាំងនោះ។

ព្រឹត្តិការណ៍ ដែលត្រូវបានគេឲ្យឈ្មោះថា «ទិវាពិភពលោកនៃការអធិដ្ឋាន និងសាមគ្គីគ្នា» ត្រូវបានរៀបចំឡើងដោយសាលាសាសនាជ្វីហ្វ និងស្ថាប័ន Aish នៅលើដំបូលនៃទីក្រុងចំណាស់ ដែលអាចមើលឃើញទីលាន Western Wall Plaza។

យោងតាមស្ថាប័ន Aish បានឲ្យដឹងថា ពិធីនេះត្រូវបានផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយ ជាមួយនឹងប្រធានបទ «យើងរួបរួមគ្នា ក្នុងការបង្ហាញពីសាមគ្គីភាព និងការគាំទ្រ ដើម្បីអធិដ្ឋានសម្រាប់សុខុមាលភាពនៃអ្នកដែលត្រូវបានចាប់ពង្រត់ និងបាត់ខ្លួន ហើយអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់»។ វាគ្មិនរួមមានលោកស្រី Meirav Gonen ដែលកូនស្រីរបស់គាត់ឈ្មោះ Romi ត្រូវបានគេជឿថា ស្ថិតក្នុងចំណោមមនុស្សជាង ២០០នាក់ ដែលពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នាំខ្លួនយកទៅតំបន់ហ្គាហ្សា។

ក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្រុកចេញពីតំបន់ឆ្នេរប៉ាឡេស្ទីន ដែលត្រូវបានហ៊ុមព័ទ្ធ កាលពីថ្ងៃទី៧ ខែតុលា ដោយបានដើរបាញ់រះតាមសហគមន៍នានារបសអ៊ីស្រាអែល ដោយធ្វើការចាប់ខ្លួន និងសម្លាប់មនុស្ស ១.៤០០នាក់។ ជាការឆ្លើយតប អ៊ីស្រាអែលបានវាយប្រហារតាមអាកាស។ ក្រសួងសុខាភិបាលនៅតំបន់ ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃពុធ (ទី២៥ ខែតុលា) ថា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីនឥឡូវនេះ ឡើងលើសពី ៦.៥០០នាក់ហើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm