
កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បាននិយាយថា ពួកគេនឹងត្រឡប់ទៅការចរចារ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត នៅទីក្រុង Jeddah នៅថ្ងៃព្រហស្បតិ៍ (២៦ តុលា) នេះ ខណៈសង្រ្គាមរយៈពេលប្រាំមួយខែ បានធ្វើឱ្យមានមនុស្សស្លាប់យ៉ាងច្រើននៅក្នុងប្រទេស និងសម្រាប់កងកម្លាំងទាំងពីរ។
កងទ័ពស៊ូដង់ កាលពីថ្ងៃពុធ បានទទួលយកការអញ្ជើញនេះ ដោយសារ «ការចរចា គឺជាមធ្យោបាយមួយដែលអាចបញ្ចប់ជម្លោះ» ប៉ុន្តែបាននិយាយថា ខ្លួននឹងមិនបញ្ឈប់ការប្រយុទ្ធនោះទេ។ កងកម្លាំង RSF ក៏បាននិយាយផងដែរថា ខ្លួនទទួលយកការអញ្ជើញនេះ ប៉ុន្តែកាលពីថ្ងៃពុធ បានចេញផ្សាយវីដេអូនៃទាហាននាំមុខទីពីររបស់ខ្លួន នៅក្នុងតំបន់យ៉ាឡា (Nyala) ដែលជាតំបន់សង្រ្គាមដ៏សំខាន់មួយ។
ការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅពាក់កណ្តាលខែមេសា ជុំវិញផែនការដាក់បញ្ចូលកងទ័ព រយៈពេល ៤ឆ្នាំបន្ទាប់ពីកងកម្លាំងទាំងពីរ បានបណ្តេញអតីតប្រធានាធិបតីស៊ូដង់ លោក Omar al-Bashir ចេញពីតំណែង និងរយៈពេល ១៨ខែបន្ទាប់ពីពួកគេបានដឹកនាំរដ្ឋប្រហារទម្លាក់ដៃគូស៊ីវិលផ្សេងទៀត។
ចាប់តាំងពីពេលនោះមក ការប្រយុទ្ធគ្នានោះបានបណ្តាលឱ្យមានអ្វីដែលប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានហៅថាជា «សុបិន្តអាក្រក់មនុស្សធម៌ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ» ដោយបានបំផ្លាញរដ្ឋធានី និងទីក្រុងសំខាន់ៗផ្សេងទៀត ព្រមទាំងធ្វើឱ្យមនុស្សជិត ៦លាននាក់ផ្លាស់ទីលំនៅ និងបានបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ផងដែរ៕