​ឥណ្ឌា​នឹង​បន្ធូរបន្ថយ​វិធានការ​រាំង​ខ្ទប់ ​ខណៈ​ចំនួន​ករណី​ឆ្លង​ COVID-19 ធ្លាក់​ចុះ

2021/06/07 09:46:50 pm        80

​ឥណ្ឌា៖ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា​ មានការ​ឆ្លង​វីរុស COVID-19 ថ្មី​ចំនួន ១១៤,៤៦០​ករណី​កាលពី​ថ្ងៃអាទិត្យ ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ពីរ​ខែ​មកនេះ ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ២.៦៧៧​នាក់ ហើយ​ផ្នែក​ខ្លះ​នៃ​ប្រទេស​បាន​ត្រៀម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​។​

យោង​តាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ច្រើន​លំដាប់​ទី២ នៅ​លើ​ពិភពលោកបន្ទាប់ពី​សហរដ្ឋអាមេរិកដែល​មាន​ករណី​សរុប​ចំនួន ២៨,៨​លាន​នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន ៣៤៦.៧៥៩​នាក់​។ រលក​ទី​២ នៃ​មេរោគ​ឆ្លង​កូ​រ៉ូ​ណាបណ្ដាល​ឱ្យ​មាន​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ដល់​អ្នក​រស់​នៅ​តាម​ជនបទ​នៃ​ប្រទេស ដែល​មិនទាន់​ថយ​ចុះនៅឡើយ ប៉ុន្តែ​ទីក្រុង​ញូ​វ​ដេលី និង​ទីក្រុង​ដទៃ​ទៀតកំពុង​ធ្វើ​ការ ​ឆ្ពោះ​ទៅ​រក​ការ​អនុញ្ញាត​ឱ្យអាជីវកម្ម​បន្ថែម​ទៀត​ធ្វើ​ប្រតិបត្តិការ ​និង​វិធា​ការ​ធ្វើ​ដំណើរត្រូវ​បាន​បន្ធូរបន្ថយចាប់ពី​ថ្ងៃ​ចន្ទ​នេះ​តទៅ​។​ ​រដ្ឋ Maharashtra ភាគ​ខាងលិចដែល​ជា​រដ្ឋ​មាន​ជាងគេ​នៅ​ឥណ្ឌា និង​ទទួលរង​ការ​ឆ្លង​ច្រើន​បំផុតក្នុង​អំឡុង​រលក​ទី​២ គ្រោង​នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​នេះ ដើម្បី​បន្ធូរបន្ថយ​ជា​ដំណាក់កាល​នូវ​ការ​បិទ​ក្រុង​យ៉ាង​តឹងរ៉ឹង ដែល​ត្រូវ​បាន​ដាក់​កាលពី​ខែ​មេសា​។

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ពីរ​លក​ទី៣ ​នៃ​មេរោគ​ឆ្លង​កូ​រ៉ូ​ណា ​ដែល​អាច​វាយលុក​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំក្រោយ ដែលទំនងជា​ប៉ះពាល់​ដល់​កុមារ​ជាច្រើន​។​ ​ខណៈ​ដែល​ប្រទេស​នេះ​បាន​បង្កើន​ការ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ បន្ទាប់ពី​ការ​ចាប់ផ្ដើម​យឺត ប្រជាជន​ភាគច្រើនត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​នៅ​តែ​មិន​អាច​ទទួល​បាន​វ៉ាក់សាំង​ទាន់​ពេល​ក្នុង​រលក​ទី​៣ ដ៏​មាន​សក្ដានុពល​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm