
ក្រុមមេដឹកនាំសហភាពអឺរ៉ុប ជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈពេលដែលមានគោលបំណងបង្ហាញការបន្តគាំទ្រសម្រាប់អ៊ុយក្រែន ក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
កិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល នឹងក្លាយជាកិច្ចប្រជុំផ្ទាល់លើកដំបូងរបស់មេដឹកនាំប្រទេសទាំង ២៧ របស់សហភាពអឺរ៉ុប ចាប់តាំងពីការវាយលុកយ៉ាងសាហាវឃោរឃៅកាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលបានជំរុញឲ្យអ៊ីស្រាអែលទម្លាក់គ្រាប់បែក និងបិទខ្ទប់តំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
ខណៈពេលដែលបណ្តាប្រទេសEUទាំងអស់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស ក្រុមមេដឹកនាំ បានព្យាយាមប្រកាន់ខ្ជាប់នូវសារដូចគ្នាលើសពីនេះ ដោយខ្លះបានសង្កត់ធ្ងន់លើសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល និងមួយចំនួនទៀតសង្កត់ធ្ងន់លើការព្រួយបារម្ភអំពីជនស៊ីវិលប៉ាឡេស្ទីន។
នៅមុនកិច្ចប្រជុំកំពូល បណ្តាប្រទេសEU កំពុងឈ្លោះគ្នាថាតើត្រូវអំពាវនាវឲ្យមាន«ការផ្អាកជំនួយមនុស្សធម៌» ដោយអ្នកខ្លះអះអាងថា វិធានការបែបនេះ មានសារៈសំខាន់ក្នុងការទទួលបានជំនួយទៅកាន់តំបន់ហ្គាហ្សា ខណៈដែលអ្នកផ្សេងទៀត បាននិយាយថា វាអាចកំណត់សមត្ថភាពការពារខ្លួនរបស់ អ៊ីស្រាអែលក្នុងការការពារខ្លួន។