
ប្រមុខការទូតជាន់ខ្ពស់ចិន នៅថ្ងៃព្រហស្បតិ៍នេះ បានបើកកិច្ចពិភាក្សា នៅក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈត្រៀមរួចរាល់សម្រាប់ជំនួបកំពូលដ៍មានសក្តានុពលរវាងប្រធានាធិបតី លោក Xi Jinping និងលោក Biden ដែលនៅមុនកិច្ចពិភាក្សា លោកបានប្តេជ្ញាការពារសម្ព័ន្ធមិត្តនៅអាស៊ី។
រដ្ឋមន្ត្រីការបរទេស លោក Wang Yi កំពុងធ្វើទស្សកិច្ចកម្រិតខ្ពស់ដ៏កម្រ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ខណៈប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីរស្វែងរកដើម្បីគ្រប់គ្រងវិបត្តិ ប្រសិនបើពុំបានដោះស្រាយទេនោះ បញ្ហាជម្លោះដ៏ច្រើន បានបញ្ជូនភាពតានតឹងដដែលៗកាន់តែកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោក Wang ចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកដោយជួបជាមួយរដ្ឋមន្ត្រីការបរទេស លោក Antony Blinken ដែលបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីខែមិថុនា ហើយនឹងស្វាគមន៍សមភាគីរបស់លោកសម្រាប់អាហារពេលល្ងាច។
នៅថ្ងៃសុក្រ លោកនឹងជួបជាមួយទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan។
ពុំមានជំនួបជាមួយលោក Biden ត្រូវបានប្រកាសនោះទេ ប៉ុន្តែការជួបដោយចៃដន្យត្រូវបានគេរំពឹងយ៉ាងទូលំទូលាយ បន្ទាប់ពីលោក Xi បានទទួលលោក Blinken នៅក្នុងទីក្រុងប៉េកាំង។
លោក Biden បានអញ្ជើញលោក Xi ដើម្បីមកធ្វើទស្សនកិច្ចនៅទីក្រុង San Francisco នៅខែក្រោយ សម្រាប់កិច្ចប្រជុំកំពូលវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងក្លាយជាជំនួបដំបូងរបស់មេដឹកនាំ នៅក្នុងឆ្នាំនេះ។