
បេក្ខភាពប្រធានាធិបតីដែលរងបរាជ័យ ក្នុងការបោះឆ្នោតជុំដំបូងរបស់អាហ្សង់ទីន លោកស្រី Patricia Bullrich កាលពីថ្ងៃពុធ (ទី២៥ ខែតុលា) បានព្រលយពាក្យសម្ដីថា លោកស្រីនឹងគាំទ្រលោក Javier Milei ដែលជាអ្នកសេរីស្ដាំជ្រុលនិយម ក្នុងការបោះឆ្នោតជុំទី២ នាខែក្រោយ ដោយត្រូវប្រឈមជាមួយនឹងរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Sergio Massa របស់គណបក្សទ្រឹស្តីពែកសូនិសនិយម ។
អ្នកអភិរក្សនិយមលោកស្រី Bullrich បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ភាពបន្ទាន់នាពេលនេះ ជំរុញឲ្យយើងមិនអាចឈរជាអព្យាក្រឹតបានទេ។ ប្រទេសអាហ្សង់ទីនមិនអាចចាប់ផ្តើមនូវវដ្តចក្រនៃចលនានយោបាយ Kirchnerist និយមថ្មី ដែលដឹកនាំដោយលោក Sergio Massa ទៀតទេ»។
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជុំទី១ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក លោកស្រី Bullrich ទទួលបានសំឡេងឆ្នោត ២៣,៨ភាគរយ ដោយធ្វើឲ្យលោកស្រីបញ្ចប់នៅលេខ៣ តាមពីក្រោយបេក្ខភាពនាំមុខ ដែលមិនបានរំពឹងទុក គឺលោក Massa (៣៦,៧ភាគរយ) និងលោក Milei (ត្រឹមតែជាង ៣០ភាគរយ)។ លទ្ធផលនេះ បានផ្ទុយនឹងការស្ទង់មតិមុនការបោះឆ្នោត ដែលបានព្យាករថា ជ័យជម្នះ នឹងជារបស់អ្នកសេរីនិយម៕