
ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនគ្រោងនឹងបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើងលើគ្រប់វិស័យ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានថ្កោលទោសនូវអ្វីដែលពួកគេបាននិយាយថា មានការផ្គត់ផ្គង់អាវុធពីទីក្រុងព្យុងយ៉ាងទៅឲ្យទីក្រុងម៉ូស្គូ។
នៅពេលសួរអំពីការចោទប្រកាន់ពីប្រទេសទាំងបីនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖«មានរបាយការណ៍បែបនេះច្រើនណាស់ ពួកគេទាំងអស់ គ្មានមូលដ្ឋានជាច្បាប់ មិនមានអ្វីជាក់លាក់នោះទេ។ របាយការណ៍បែបនេះ មានតាំងពីយូរយារណាស់មកហើយ។ យើងមើលឃើញថាគ្មានចំណុចអ្វីក្នុងការអធិប្បាយអំពីរឿងនេះទេ។
លោកបានបន្ថែមថា៖«កូរ៉េខាងជើង គឺជាអ្នកជិតខាងរបស់យើង ហើយយើងបន្ត ហើយនឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនងជិតស្និទ្ធលើគ្រប់វិស័យ»។
ដោយសង្កត់លើថាតើការប្រគល់អាវុធ បានកើតឡើងឬអត់នោះ លោក Peskov បាននិយាយថា៖«យើងមិនធ្វើអត្ថាធិប្បាយលើរឿងនេះ តាមវិធីណាមួយឡើយ»។