កូនខ្ទីងញីមួយក្បាលទើបកើតនៅឧទ្យានសួនសត្វ «ភ្នំតាម៉ៅ»

2023/10/27 12:51:01 am        338

តាកែវ ៖ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម«ភ្នំតាម៉ៅ»កូនខ្ទីងញីមួយក្បាលត្រូវបានបង្កើតនៅថ្ងៃសៅរ៍ ០៧ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ។ ម្តាយរបស់ខ្ទីងនេះត្រូវបានសង្គ្រោះមកពីខេត្តមណ្ឌលគិរី កាលពីឆ្នាំ២០០៦ ដោយកាលនោះទើបតែមាន អាយុប្រហែល៣ខែប៉ុណ្ណោះ។ 

ក្រោយពីទទួលបានការចិញ្ចឹម ថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម«ភ្នំតាម៉ៅ» រហូតដល់ពេញវ័យបន្តពូជត្រូវបានដាក់អោយរស់នៅជាមួយខ្ទីងឈ្មោលដែលបាននាំយកមកពីប្រទេសបារាំងនាឆ្នាំ ២០០៩។

សូមជម្រាបជូនផងដែរ ត្រឹមឆ្នាំ២០២៣នេះ ខ្ទីងមេបាមួយគូរនេះបង្កើតកូនបានចំនួន០៥ក្បាល ដោយលើកទីមួយនៅឆ្នាំ២០១៦បង្កើតបានកូនញី លើកទីពីរនៅឆ្នាំ២០១៨បង្កើតបានកូនឈ្មោល លើកទីបីនៅឆ្នាំ២០២០ង្កើតបានឈ្មោល លើកទីបួននៅ២០២២បង្កើតបានកូនញី និងលើកទីប្រាំបង្កើតបានកូនខ្ទីងញីនៅឆ្នាំ២០២៣។ 

កូនខ្ទីងញីដែលទើបនឹងកើតនេះកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីបសុពេទ្យ និងអ្នកថែរក្សាសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម«ភ្នំតាម៉ៅ»។ 

ខ្ទីងជាសត្វព្រៃដែលចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ស៊ីល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាអាហារ។ ខ្ទីងញីអាចបង្កើតបានកូនមួយក្បាលបន្ទាប់ពពោះរយៈពេល ០៩ខែ។ 

នៅក្នុងប្រទេកម្ពុជា ខ្ទីងមានវត្តមាននៅភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ពោធិសាត់ (ជួរភ្នំក្រវាញ) និងខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នខ្ទីងស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រ និងមានដង់ស៊ីតេរស់នៅកម្រិតទាប។ កម្រឃើញប្រភេទនេះរស់នៅតាមវាលទំនាបណាស់ ព្រោះខ្ទីងមិនចូលចិត្តកម្តៅថ្ងៃយូរពេកទេ។ ខ្ទីងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល ក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm