អាល្លឺម៉ង់៖ ផ្លូវនានាត្រូវបានលិចគ្របដណ្ដប់ដោយទឹកលាយល្បប់ និងទឹកជំនន់ហូរប្រៀបចាំង ខណៈភ្លៀងធ្លាក់ខ្លាំងវាយប្រហារតំបន់មួយចំនួន នៃប្រទេសអាល្លឺម៉ង់កាលពីចុងសប្ដាហ៍នេះ។ ព្យុះមួយបានបោកបក់លើទីក្រុង Saxony និងនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់លិចផ្លូវ និងបង្កជាបំណាក់ដីទៀតផង។

ក្រុមអ្នកពន្លត់អគ្គិភ័យឆ្លើយតបចំពោះឧបទ្ទវហេតុរាប់រយករណី ទាក់ទងនឹងបញ្ហាអាកាសធាតុដែលបានវាយប្រហារប្រទេសនេះ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលបង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងតំបន់សំខាន់ៗមួយចំនួន។ ក្រុមអាជ្ញាធរបានចេញការព្រមានពីអាកាសធាតុធ្ងន់ធ្ងរកាលពីថ្ងៃសៅរ៍ សម្រាប់តំបន់មួយចំនួននៃប្រទេសអាល្លឺម៉ង់ មួយថ្ងៃបន្ទាប់ពីបុរសម្នាក់បានស្លាប់ និងក្មេងស្រីអាយុ ១២ឆ្នាំម្នាក់រងរបួសធ្ងន់ នៅក្នុងឧបទ្ទវហេតុខ្យល់ព្យុះដាច់ដោយឡែកពីគ្នា៕
អត្ថបទ៖ សុខមាន