ប៉ូឡូញ ៖ ប្រធានាធិបតីប៉ូឡូញ បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) នេះថា លោកនឹងកោះប្រជុំសភាដែលទើបជាប់ឆ្នោតថ្មីជាលើកដំបូង នៅថ្ងៃទី១៣ ខែវិច្ឆិកា ប៉ុន្តែមិនបានប្រកាសថា អ្នកដែលលោកនឹងបំពេញភារកិច្ចជាមួយក្នុងការបង្កើតរដ្ឋាភិបាលថ្មីនោះទេ បន្ទាប់ពីគណបក្សជាតិនិយម ដែលកំពុងកាន់អំណាច បានបាត់បង់សំឡេងភាគច្រើនដាច់ខាត។
គណបក្សច្បាប់ និងយុត្តិធម៌ (PiS) បាននាំមុខទី១ ក្នុងការបោះឆ្នោត នាថ្ងៃទី១៥ ខែតុលា ប៉ុន្តែទំនងជាមិនអាចស្វែងរកដៃគូ ដើម្បីបង្កើតសម្ព័ន្ធភាពផ្សេងទៀតបានទេ។ គណបក្សគាំទ្រសហភាពអឺរ៉ុបចំនួន៣ បានប្រាប់ថា ពួកគេត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយមេដឹកនាំសម្ព័ន្ធពលរដ្ឋអ្នកសេរីនិយមលោក Donald Tusk ហើយបានជំរុញឲ្យប្រធានាធិបតីលោក Andrzej Duda កុំពន្យារពេលសម្រាប់ការតែងតាំងរបស់មេដឹកនាំរូបនេះ។
សូមបញ្ជាក់ថា ប្រធានាធិបតីមានពេល ៣០ថ្ងៃ គិតចាប់ថ្ងៃបោះឆ្នោត ដើម្បីកោះប្រជុំសភាលើកដំបូងរបស់សភាថ្មី ហើយបន្ទាប់មក មានរយៈពេល ១៤ថ្ងៃ ក្នុងការតែងតាំងបេក្ខជន សម្រាប់តំណែងនាយករដ្ឋមន្ត្រី៕

