
កាលពីថ្ងៃពុធម្សិលមិញ ប្រទេសចំនួន ៦ បានចូលរួមសមយុទ្ធយោធា Ocean Sky 2023 សម្រាប់ការហ្វឹកហាត់លើអាកាសដ៏ជឿនលឿន នៅលើដែនអាកាសភាគខាងត្បូងប្រជុំកោះ Canary របស់ប្រទេសអេស្ប៉ាញ ។
កងកម្លាំងទ័ពអាកាសមកពីអេស្ប៉ាញ ព័រទុយហ្គាល់ ក្រិក ទួរគី អ៊ីតាលី និងបារាំង បានចូលរួមសមយុទ្ធយោធានេះ ដែលរៀបចំឡើងដើម្បីទប់ទល់ និងត្រៀមខ្លួនប្រយុទ្ធនៅក្នុងសេណារីយោដែលអាចកើតមានសង្រ្គាម ៕