រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ផ្តើមពីយុទ្ធនាការសាមញ្ញ តែមានភាពយូរអង្វែងឆ្ពោះទៅភាពស្អាត ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

2023/10/27 04:35:56 am        75

ភ្នំពេញ៖ «ផ្តើមពីយុទ្ធនាការសាមញ្ញ តែមានភាពយូរអង្វែងឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព ចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ»។ នេះជាថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិមេត្រីបរិស្ថាន និងពិធីប្រគល់ជ័យលាភីប្រឡងប្រណាំង « ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្ដិទី៦ ឆ្នាំ២០២៣ នាល្ងាចថ្ងៃទី២៦ខែតុលានេះ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្តថា ចលនាប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខណ្ឌលក្ខណសម្បត្តិទី៦ ជាផ្នែកមួយនៃការអភិវឌ្ឍខ្សែក្រវ៉ាត់បៃតង (Green Belt) នៅកម្ពុជា ធ្វើឱ្យទីក្រុង ទីប្រជុំជនក្នុងប្រទេសយើងកាន់តែស្រស់ ស្អាត ប្រកបដោយភាពទាក់ទាញ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បន្តលើកទឹកចិត្តដល់ផ្នែកមេត្រីបរិស្ថានសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យសាធារណៈ វិស័យឯកជន (រួមមានសហ គ្រាសធុនតូច និងមធ្យម) សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមការកែលម្អបរិស្ថាន តាមរយៈលំនៅដ្ឋានស្អាត ស្ថាប័នស្អាត កន្លែងធ្វើការស្អាត វត្តអារ៉ាមស្អាត ភោជនីយដ្ឋានស្អាត រមណីយដ្ឋានស្អាត រោងចក្រស្អាត ដោយផ្តើមចេញពីខ្លួនយើង គ្រួសារយើង សហគមន៍យើង និង ស្ថាប័នយើង ឱ្យមានភាពសុខដុម និងផាសុកភាពក្នុងការរស់នៅប្រកបដោយភាពស្អាត ភាពបៃតង ក្នុងសង្គមរបស់ខ្លួន។

គួរបញ្ជាក់ដែរថា កម្មវិធីលើកទឹកចិត្តប្រតិបត្តិមេត្រីបរិស្ថាន និងពិធីប្រគល់ជ័យលាភីប្រឡង ប្រណាំង « ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្ដិទី៦ ឆ្នាំ២០២៣ ធ្វើឡើងក្នុងគោលបំណងដូចជា៖ លើកទឹកចិត្តដល់ប្រតិបត្តិករ និងអាជ្ញាធរឃុំ-សង្កាត់ ដែលបានចូលរួមអនុវត្តសកម្មភាពមេត្រីបរិស្ថាន,ចែករំលែកបទពិសោធន៍ការចូលរួមប្រតិបត្តិមេត្រីបរិស្ថានរបស់ប្រតិបត្តិករគំរូ និងអាជ្ញាធរឃុំ-សង្កាត់ឆ្នើម ដល់រូបវន្តបុគ្គល និងនីតិបុគ្គលផ្សេងៗទៀត ឱ្យបានយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់ដែលបានចូលរួមប្រតិបត្តិមេត្រីបរិស្ថាន និង ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីសកម្មភាពប្រតិបត្តិមេត្រីបរិស្ថានរបស់ប្រតិបត្តិករគំរូ និង អាជ្ញាធរឃុំ-សង្កាត់ឆ្នើមប្រចាំឆ្នាំទៅដល់សាធារណជនដ៏ទៃទៀត ឱ្យចូលរួមប្រតិបត្តិមេត្រីកាន់តែសកម្ម។អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        51
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm