
ជំនួយមនុស្សធម៌ពីអារ៉ាប់រួម ត្រូវបានបញ្ជូនទៅឲ្យជនជាតិប៉ាឡេស្ទីនក្នុងតំបន់
ហ្កហ្សាស្រ្ទីប ដោយដឹកចេញពីអាកាសយានដ្ឋាន Royal Airwing ក្នុងទីក្រុងឌូបៃ ដោយឆ្លងកាត់ក្រុងបុរាណEl-Arishរបស់អេហ្ស៊ីបកាលពីថ្ងៃពុធកន្លងទៅនេះ។
យន្ដហោះអេមីរេតទី (Emirati) បានដឹកជំនួយផ្គត់ផ្គង់ដ៏ចាំបាច់ប្រមាណជា១០តោន ក្នុងនោះរួមមានថ្នាំសង្កូវ និងរបស់ប្រើប្រាស់ជាច្រើនទៀត។ នេះជាជើងយន្ដហោះទី៦ហើយដែលត្រូវបានបញ្ជូនដោយក្រុងមនុស្សធម៌អន្ដរជាតិ (IHC) និងបណ្តាដៃគូរបស់ខ្លួនទៅអោយប្រជាជននៅក្នុងតំបន់ហ្កាហ្សា។
ក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ការវាយប្រហាសងសឹករបស់អ៊ីស្រាអែលទៅនឹងការវាយប្រហារបស់ក្រុមហាម៉ាសកាលពីដើមខែនេះ បានសម្លាប់មនុស្សអស់ជាង៦.៥០០នាក់។ អ្នកសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីតួលេខអ្នកស្លាប់របស់ភាគីណាមួយនៅឡើយទេ។
ការដឹកជញ្ជូនស្បៀងអាហារ ថ្នាំសង្កូវនិងទឹកដែលបានកំណត់ពីប្រទេសអេហ្ស៊ីប បានចាប់ផ្តើមឡើងវិញកាលពីថ្ងៃសៅរ៍ ដោយឆ្លងកាត់ច្រករ៉ាហ្វាឆ្ពោះទៅតំបន់ហ្កាហ្សាដែលជាប់ក្រោមការឡោមព័ទ្ធ ខណៈដែលការផ្គត់ផ្គង់ជំនួយមនុស្សធម៌ជិតអស់ទៅហើយនោះ៕