
អង្គភាពប្រឹក្សាយោបល់ផ្នែកវិនិយោគ Barva មានមូលដ្ឋាននៅក្រុងគីវ បាននិយាយថា ប្រទេសអ៊ុយក្រែន បានផ្អាកប្រើប្រាស់ច្រករបៀងសដឹកគ្រាប់ធញ្ញជាតិថ្មីតាមសមុទ្រខ្មៅរបស់ខ្លួន ដោយសារអ្វីដែលខ្លួនមើលឃើញថាជាហានិភ័យផ្នែកយោធា ។
អង្គភាពប្រឹក្សាយោបល់ បាននិយាយនៅលើ appសារតេឡេក្រាមថា យើងសូមផ្ដល់ព័ត៌មានដល់លោកអ្នកពីការផ្អាកបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍នាវាទាំងទៅទាំងចេញពីកំពង់ផែ ដោយបម្រាបថ្មីៗនេះ បានចូលជាធរមាននៅថ្ងៃទី២៦តុលា ប៉ុន្ដែខ្លួនអាចនឹងបន្ដដំណើរការឡើងវិញ។
អង្គភាពប្រឹក្សាយោបល់ បាននិយាយថា ការផ្អាកតាមជាក់ស្តែងនេះ បានចូលជាធរមានរួចទៅហើយសម្រាប់រយៈពេល២ថ្ងៃតាមបទបញ្ជារយោធា ដោយយោងទៅលើការគំរាមកំហែងពីសកម្មភាពកងទ័ពអាកាសរបស់រុស្ស៊ី ដែលកំពុងកើនឡើងនៅក្នុងតំបន់។
ក្រុមមន្រ្ដីអ៊ុយក្រែន ពុំអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយភ្លាមៗទេ៕