
ក្រុមហ៊ុនអាកាសចរជាតិ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនអាកាសចរអន្ដរជាតិប៉ាគីស្ថានឬ(PIA) បានលុបចោលជើងហោះហើរចំនួន៣៤៩វ៉ុល កាលពីរសប្ដាហ៍មុន ដោយសារតែកង្វះការផ្គត់ផ្គង់ប្រេងឥន្ធនះ។
អ្នកនាំពាក្យPIAបានប្រាប់អ្នកសារព័ត៌មាន Reutersថា ការលុបចោលជើងហោះហើរចាប់តាំងពីថ្ងៃទី១៤តុលានោះ បានធ្វើអោយប៉ះពាល់ដល់ការធ្វើដំណើរទាំងក្នុងស្រុក និងអន្ដរជាតិ។
ក្រុមហ៊ុនអាកាសចរអន្ដរជាតិប៉ាគីស្ថានឬPIA និងក្រុមហ៊ុនប្រេងរដ្ឋរដ្ឋប៉ាគីស្ថានឬ(PSO) ត្រូវបានជាប់គាណង ជុំវិញជម្លោះទូទាត់ប្រាក់។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ក្រុមហ៊ុនប្រេងរដ្ឋប៉ាគីស្ថានឬ (PSO) បានផ្អាកការកម្កល់ធានារបស់ខ្លួនសម្រាប់ការទិញប្រេង ហើយឥឡូវនេះ បានកាត់បន្ថយការផ្គត់ផ្គង់ដោយមិនតម្រូវឲ្យបង់ប្រាក់ប្រចាំថ្ងៃមុនឡើយ។
សេចក្ដីថ្លែងការណ៍ពីក្រុមហ៊ុន បាននិយាយថា ជើងហោះហើរ កំពុងបន្ដលើមូលដ្ឋានប្រចាំថ្ងៃ ដោយមិនផ្ដល់ព័ត៌មានលំអិតណាមួយឡើយ៕