
ក្រុមអ្នកតវ៉ាគាំទ្រអ៊ុយក្រែន បានប្រមូផ្ដុំគ្នានៅក្នុងក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីអំពាវនាវឲ្យបណ្តាមេដឹកនាំសហភាពអឺរ៉ុប ដែលកំពុងជួបប្រជុំគ្នានៅក្នុងក្រុងនេះ ពង្រឹងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងបង្កើនការដឹកជញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។
ក្រុមមេដឹកនាំ២៧ប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប នឹងចាប់ផ្ដើមជំនួបកំពូល នៅម៉ោង១៣ h00 ដែលនឹងពិភាក្សាពីការគាំទ្រអ៊ុយក្រែន ខណៈផ្នែកកាទូតក៏ផ្ដោតទៅលើជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉្លូឌីមៀ ហ្សេលិនស្គី នឹងថ្លែងការទៅកាន់ជំនួបកំពូលតាមតំណភ្ជាប់វីដេអូ និងគាំទ្រក្រុងគីវ នឹងមានចំណុចដំបូងនៅក្នុងសេចក្តីប្រកាសរបស់ជំនួបកំពូលនេះ។
សហភាពអឺរ៉ុប និងប្រទេសសមាជិករបស់ខ្លួនបានផ្ដល់ជំនួយរាប់ពាន់លានអឺរ៉ូទៅឲ្យអ៊ុយក្រែន ចាប់តាំងពីកងទ័ពរុស្ស៊ី បានចូលវាយលុកកាលពីខែកុម្ភៈឆ្នាំកន្លងទៅ៕