តុលាការ បញ្ជូន​ជន​ឆបោក រៀប​ដី​ខ្យល់​លក់ ទៅ​ពន្ធនាគារ​ខេត្ដ​សៀមរាប

2021/06/07 10:50:10 pm        700

សៀមរាប ​៖ មេក្លោង​រៀប​ដី​ខ្យល់​លក់ និង​ឆបោក​ត្រូវបាន​បញ្ជូន​ខ្លួន​ចូលកាន់ ពន្ធនាគារ​ខេត្តសៀមរាប ​រួចហើយ ​ក្រោយពី​សាកសួរ​ចម្លើយ ពី​ចៅក្រម​ស៊ើបអង្កេត​រួចមក ​។

ជនឆបោកឈ្មោះ លោក ផូ ស៊ីផា​នេះ ​គ្រប់គ្នា​ទទួល​ស្គាល់ថា ​មនុស្ស​ហ៊ាន​ទាំង​បំពាន​ច្បាប់ ជា​ជើង​ខ្លាំងពូកែ​រៀប​ដី​ខ្យល់​ម្នាក់​តែងតែ​យកឈ្មោះ លោកធំ​មក​អួតអាង កាង​នូវ​អំពើ​ទុច្ចរិត​របស់ខ្លួន ​ជា​យូរ​ឆ្នាំ​មកហើយ​។ក្រៅពី​អំពើ​រកស៊ី​ទុច្ចរិត​រៀប​ដី​ខ្យល់​លក់ ឈ្មោះ ផូ ស៊ីផា ក៏​ពូកែ​ខាង​រំលោភ​យក​ដី​ស្របច្បាប់​របស់​អ្នក​ទីទៃ និង​លក់​ដី​ជាន់ក​ម្មសិទ្ធ​គ្នាផងដែរ ។

បើ​តាម​ប្រភពព័ត៌មាន បានឲ្យ​ដឹងថា ទម្រាំ​ចាប់​ជន​នេះ​បាន​ ឃើញ​មាន​អន្តរាគមន៍​ខ្លាំងណាស់​ពី ឯកឧត្តម ​និង​ឧកញ៉ា​ មួយចំនួន​ចង់​អោយ​សម្របសម្រួល​នៅ​ក្រៅ​ឃុំ ដោយសារ​ប្រតិកម្ម​របស់​ដើម​បណ្តឹង​មាន​ច្រើន​គ្នា​ពេក​មិនមែន​មានតែ​ម្នាក់​ទេ ​ការ​អន្តរា​គមន៍​ក៏​ស្ងាត់​ទៅវិញ​។​ខាងដើម​បណ្តឹង​ជាច្រើន ​បាន​ស្នើសុំ​ស្ថាប័ន​តុលាការ​ផ្តល់​ការ​ កាត់​ក្តី​អោយ​បាន​យុត្តិធម៌ និង​ត្រឹមត្រូវ​តាមច្បាប់​បំផុត ដើម្បី​ជា​គំរូ​ល្អ​ដល់​ប្រព័ន្ធច្បាប់​ស្រុក​ខ្មែរ​ ដែលមាន​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ខិតខំ​ប្រឹងប្រែង​កែ​លម្អ​ស្ថាប័ន​មួយ​នេះ​អោយ ​មាន​យុត្តិធម៌ ​និង​តម្លាភាព​នៅ ​ក្នុងសង្គម​។

គួររំលឹកថា​ លោក ផូ ស៊ីផា អាយុ ៤៦​ឆ្នាំ ត្រូវ​បាន​កងកំលាំង ​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ទៅតាម​ដីការបង្គាប់ អោយ​នាំខ្លួន​លេខ ១៧៣/២១ ចុះ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ របស់​ព្រះរាជ អាជ្ញា នៃ​សាលាដំបូង​ខេត្តសៀមរាប ​បាន​បង្គាប់​អោយ​នាំ​លោក ខ្លួន ផូ ស៊ីផា ​មុខរបរ​គួក​ជេរ​ដី ​ខណៈដែល​ជននេះ​គេចវេស​ មិន​ព្រម​ចូលខ្លួន ទៅតាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញា​ជាច្រើន​ដង​។

យោងតាម​បណ្តឹង​របស់លោក​ស្រី ផាត់ សុ​ជឿន កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ បាន​ប្តឹង ឈ្មោះ ផូ ស៊ីផា ពីបទ “​ប្រើ​អំពើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ សុចរិត​” និង​បទ “​ប្រឆាំង​និង​អ្នករាជការ​“ ប្រព្រឹត្តទៅ​នៅ​ភូមិ​សណ្តាយ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​។

ចំណែក​សំណុំរឿង​មួយទៀត កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ លោក ផូ ស៊ីផា ត្រូវបាន​កំលាំង​ចំរុះ ដឹកនាំ​ដោយ​អាជ្ញា សាលាដំបូង​ខេត្តសៀមរាប​ និង​កងកំលាំង​ប៉ូលិសក្រុង បាន​ចុះ​អនុវត្ត ដីកាស​ម្រេច​លេខ ១៩៩ ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ ដោយ​ឃាត់​ទុក​រថយន្ត​មួយ​គ្រឿង​ម៉ាកToyota Lexus RX330 ពណ៌​មាស ស្លាក​លេខ សៀមរាប​2B-6806 ជា​កម្ម​សិទ្ធ របស់​កូនបំណុល​ឈ្មោះ ផូ ស៊ីផា ទៅតាម​ដើម​បណ្តឹង​ ពីបទ “​រំលោភ​លើ ទំនុក​ចិត្ត និង​បង្វែរ​វត្ថុ​ដាក់​ធានា​” តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ ៣៥​ញ​/២៩១​សម្រេច​អោយ ផូ ស៊ីផា ផ្តន្ទាទោស​ព្រហ្មទណ្ឌ ដាក់​ពន្ធនាគារ​ជាប់ទោស​១​ឆ្នាំ ​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល​ ពី​បទ​បង្វែរ​វត្ថុ​រឹបអូស​ដាក់​ធានា ​និង​បង្គាប់​អោយ ផូ ស៊ីផា សង​សំណង ​ការខូចខាត​៥​ម៉ឺន​ដុល្លារ និង​សងជំងឺចិត្ត​៣០​លាន​រៀល ។

ជាមួយគ្នា​នោះ ជន​ឆបោក​រូបនេះ ​ក៏មាន​សំណុំ​បណ្តឹង​ធ្ងន់​មួយទៀត​ នៅក្នុង​តុលាការ ឧទ្ធរ​ខេត្តបាត់ដំបង​ នៅឡើយ​ ពីបទ​ឆបោក លុយ ដៃគូ​រកស៊ី​ជាមួយគ្នា​រាប់​ម៉ឺន​ដុល្លារ​ យកទៅ​ទិញ​ដី​ដាក់ឈ្មោះ ​ម្នាក់ឯង​។​ក្រៅពី​សំណុំរឿង​ខាងលើ ​នៅ​មាន​សំណុំរឿង​ធ្ងន់ៗ​កំពុង​ប្តឹង ​លោក ផូ ស៊ីផា នៅ​តុលាការ​ជាច្រើន​ទៀត​នៅឡើយ​ សុទ្ធតែ​ជា​សំណុំរឿង​ពាក់​ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ៕

អត្ថបទ ៖ សាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm