[UPDATE] ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីចិន Li Keqiang បានទទួលមរណភាព ដោយសារគាំងបេះដូង ក្នុងវ័យ៦៨ឆ្នាំ

2023/10/27 03:33:02 pm        239

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រទី ២៧ខែតុលានេះថា អតីតនាយករដ្ឋមន្ត្រីចិន លោក លី ឃើឈាង( Li Keqiang) បានទទួលមរណភាពដោយសារគាំងបេះដូងភ្លាមៗ ក្នុង វ័យ៦៨ ឆ្នាំ។     

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា សមមិត្ត លី ឃើឈាង (Li Keqiang) ខណៈពេល សម្រាក​នៅ​ទីក្រុងសៀងហៃក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានអាការៈ​គាំងបេះដូង​ភ្លាម​ៗ​កាល​ពី​ថ្ងៃ​ទី​២៦ ខែតុលា ហើយបន្ទាប់ពីការខិតខំប្រឹងប្រែងជួយសង្រ្គោះរូបលោកអស់ពីសមត្ថភាព ពុំ​ទទួល​បាន​ជោគជ័យ អតីតនាយករដ្ឋមន្ត្រី រូបនេះ ទទួលមរណភាពនៅទីក្រុងសៀងហៃ នៅម៉ោង​១២ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ។   

ទូរទស្សន៍រដ្ឋ CCTV បានបន្ថែមថា ដំណឹង ស្ដីពីមរណភាពរបស់​លោក​នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ពេល​ក្រោយ​។

អតីតនាយករដ្ឋ​មន្ត្រីចិន និងជាប្រធានខុទ្ទកាល័យរបស់ប្រទេសចិន បានបម្រើការ​ក្រោម​ការ​ដឹកនាំ​របស់​លោកប្រធានាធិបតី Xi Jinping អស់រយៈពេលមួយទសវត្សរ៍ចាប់ពីឆ្នាំ២០១៣ ដោយ​ លោកចូលនិវត្តន៍កាលពីខែមីនា។

សេដ្ឋវិទូ​ដែលទទួលការអប់រំពីសកលវិទ្យាល័យសម្រាំងប៉េកាំង (Peking) ធ្លាប់ត្រូវបាន​គេចាត់​ទុក​ថា​ជាបេក្ខជនថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន ប៉ុន្តែក្រោយមក​ត្រូវ​បាន​រុញ​ឲ្យ​នៅ​ក្រៅ​សង្វៀន​ដោយ​លោក Xi ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។   

លោក ធ្លាប់បានរំលឹកកាលពីឆ្នាំ ២០២០ ថាប្រជាជនជាង ៦០០ លាននាក់​នៅ​ក្នុង​ប្រទេស​ចិន​រក​ចំណូល​បាន​តិចជាង ១៤០ ដុល្លារក្នុងមួយខែ ដែលបង្កឱ្យមានការជជែកដេញដោល កាន់តែ​ទូលំ​ទូលាយលើភាពក្រីក្រ និងវិសមភាពប្រាក់ចំណូល៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm